Yang Mi និង Yang Yang ចូល​លុយ​ទិញ​ក្រុម​ជម្រើស Esports ថ្នាក់​ជាតិ​ចិនតម្លៃ​១៥​លាន​ដុល្លារ

  • 2022-05-18 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​មិន​ធ្លាប់​សហការ​គ្នា​ក្នុង​គម្រោង​រឿង​ណា​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ស្រីចិន Yang Mi និង​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Yang Yang សម្រេច​ចិត្ត​ចូលហ៊ុន​ទិញ​ក្រុម​ប្រកួត​កីឡា Esports ជាមួយ​គ្នា។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ព័ត៌មាន តារា​សម្ដែង​ស្រី​ និង​ប្រុស​លំដាប់ A ចិន Yang Mi និង Yang Yang ទិញ​ក្រុម​ប្រកួត Esports ថ្នាក់​ជាតិ បាន​ក្លាយ​ជា​ព័ត៌មាន មាន​អ្នក​អាន​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo។

តាម​នោះ​ដែរ កំពូល​សិល្បករ​ទាំង​ពីរ ព្រម​ទាំង​កវីនិពន្ធ​រឿង​ស្រី Gu Man បាន​ចូល​ហ៊ុន​គ្នា ទិញ​ក្រុម​ប្រកួត Esports ឈ្មោះ Fire Leopard ប្រកួត​ក្នុង​ហ្គេម Arena of Valor។ ក្រុម​ខាង​លើ​ក៏​មាន​ឈ្មោះ ប្រលង​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រកួត​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ផង​ដែរ។

ទោះ​បី​ជា​តួរលេខ​ជាក់​ស្ដែង​មិន​ត្រូវ​បាន​បង្ហើប​ក៏​ពិត​មែន តែ​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្រុម​ខាង​លើ​មាន​តម្លៃ​មិន​ក្រោម ១០០​លាន​យាន់ (១៥​លាន​ដុល្លារ) ឡើយ។ គួរប​ញ្ជាក់​ផង​ដែរ​ថា Yang Yang និង Gu Man ធ្លាប់​សហការ​គ្នា​ក្នុង​រឿង LOVE O2O និង You Are my Glory រីឯ Yang Mi កំពុង​ពិចារណា​ពី​សាច់​រឿង​មួយ​របស់ Gu Man ដូច​គ្នា៕

ប្រភព៖ facebook ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម