Machine Gun Kelly ដាំ​ពេជ្រ​លើ​ក្រចក​​អស់ ៣​ម៉ឺន​ដុល្លារ

  • 2022-05-17 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​រ៉េប​ប្រុស​អាមេរិក​ល្បី​ឈ្មោះ បាន​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ដាំ​ពេជ្រ​លើ​ក្រចក​របស់​ខ្លួន​មុន​ពេល​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី Billboards។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន Variety បាន​រាយការណ៍​ថា កម្មវិធី​ប្រគល់​ពាន​រង្វាន់​ចម្រៀង Billboards Music Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។ បង្ហាញ​ខ្លួន​​លើ​កម្រាល​ព្រំ​ក្រហម តារា​ចម្រៀង​រ៉េប​ប្រុស​ល្បី​ឈ្មោះ Machine Gun Kelly ដើរ​គៀក​ដៃ​ជាមួយ មិត្ត​ស្រី​ដែល​ជា​តារា​សម្ដែង​ស្រី Megan Fox។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ប្រុស​ស្អាត​អាយុ ៣២​ឆ្នាំ បាន​ចំណាយ​ពេល ៣​ម៉ោង​ដើម្ប​បិត​ក្រចក​ដោយ​ត្បូង​ពេជ្រេ​ពិត ដែល​តម្លៃ​សរុប​គឺ​ឡើង​ដល់ ៣​ម៉ឺន​ដុល្លារ និង​គួប​ផ្សំ​ជាមួយ​ស្រោម​ដៃ ឌិន​ត្បូង Swarovski។ គូ​ស្នេហ៍​ទាំង​ពីរ​រូប ស្លៀក​ពាក់​ខ្មៅ​ដូច​គ្នា ធ្វើ​ឲ្យ​ទស្សនិកជន​អត់​នឹង​មិន​សរសើរ​មិន​បាន។ ក្រៅ​ពី​វត្តមាន​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​ខាង​លើ ក៏​មាន​សិល្បករ សិល្បការិនី​អាមេរិក​ជា​ច្រើន​ទៀត​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​រួម​មាន Doja Cat, Megan Thee Stallion និង Kylie Jenner ជា​ដើម៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម