Adele រើ​ចូល​នៅ​ភូមិគ្រឹះ​តម្លៃ ៥៨​លាន​ដុល្លារ ជាមួយ​មិត្ត​ប្រុស

  • 2022-05-17 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​​ចម្រៀង​ស្រី​អង់គ្លេស Adele ទើប​តែ​រើចូល​នៅ​ផ្ទះ​ថ្មី​ជាមួយ​មិត្ត​ប្រុស​ដែល​មាន​តម្លៃ​ឡើង​ដល់​​រាប់​សិប​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន The Sun បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​លំដាប់ A អង់គ្លេស Adele ទើប​តែ​បង្ហោះ​កម្រង​រូបភាព​ថ្មី​របស់​ខ្លួន ជាមួយ​មិត្ត​ប្រុស Rich Paul។ មនុស្ស​ជា​ច្រើន​បាន​សរសេរ​អបអរសាទរ​ម្ចាស់​បទ Go Easy on Me ពេល​នាង​រក​បាន​សុភមង្គល​ថ្មី ក្រោយ​លែងលះ​ស្វាមី​ចាស់។ នៅ​ក្នុង​រូប​មួយ តារា​អាយុ ៣៤​ឆ្នាំ ឈរ​នៅ​មុខ​ភួមិគ្រឹះ​ស្កឹមស្កៃ​មួយ ដោយ​ដៃ​មាន​កាន់​សោរ​ផង​ដែរ​។ បណ្ដាញ​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ភូមិគ្រឹះ​ដែល​ស្រី​ស្អាត​អាយុ ៣៤​ឆ្នាំ បាន​ទិញ​កាល​ពី​ខែ​មករា ក្នុង​តម្លៃ ៥៨​លាន​ដុល្លារ។ ភូមិគ្រឹះ​ស្ថិត​ក្នុង​តំបន់ Beverly Hills កណ្ដាល​ទីក្រុង Hollywood តែ​ម្ដង។

មក​ទល់​ពេល​នេះ តារា​មក​ពី​ប្រទេស​អង់គ្លេស​មាន​អចលនទ្រព្យ​ចំនួន ៤​ហើយ​នៅ​ទីក្រុង Beverly Hills។ គេហដ្ឋាន​ដែល​ទើប​ទិញ​នេះ ដំបូង​ដាក់​លក់​ក្នុង​តម្លៃ ១១០​លាន​ដុល្លារ តែ​គ្មាន​អ្នក​ទិញ និង​ត្រូវ​ថ្លៃ​គ្នា​ក្នុង​តម្លៃ ៥៨​លាន​ដុល្លារ​នេះ។ Adele និង​មិត្ត​ប្រុស​ អ្នក​ជំនួញ Rich Paul ចាប់​ផ្ដើម​មនោសញ្ចេតនា​ខែ​កក្កដា ឆ្នាំ២០២១។ មាន​ព័ត៌មាន​អ្នក​ទាំង​ពីរ ភ្ជាប់​ពាក្យ តែ​ភាគី​ទាំង​សង​ខាង​មិន​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម