កំពូល​តារា​សម្ដែង​ស្រី​ជប៉ុន​ត្រូវ​សង្សារ​មហាសេដ្ឋី​បែក​គ្នា ព្រោះ​ជា​មនុស្ស​ប្រមឹក​ខួប

  • 2022-05-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនួញ​អចលនទ្រព្យ Hiroyuki Sugimoto បាន​សុំ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ជប៉ុន Fukada Kyoko បែក​គ្នា ដោយ​សារ​តែ​ការ​ញៀន​ស្រា​របស់​នាង។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន Josei Seven បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី​លំដាប់ A ជប៉ុន Fukada Kyoko បាន​បែក​គ្នា​ជា​មួយ​មិត្ត​ប្រុស​ហើយ ដោយ​សារតែ​កែ​ទម្លាប់​ញៀន​ស្រា​របស់​ខ្លួន​ឯង​មិន​បាន។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ចុង​ខែ​មេសា អ្នក​កាសែត​បាន​ប្រទះ​ឃើញ តារា​ស្រី​រូប​នេះ និង​មហាសេដ្ឋី​អចលនទ្រព្យ Hiroyuki Sugimoto ឈ្លោះ​ប្រកែក​គ្នា​នៅ​មុខ​ក្លឹប​រាត្រី​មួយ​សម្រាប់​សិល្បករ។ អ្នក​ស្គាល់​គ្នា​របស់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Syla Holdings បាន​សម្រេច​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​ ក្រោយ​ការ​ឈ្លោះ​ប្រកែក​​នេះ។

មិត្តភ័ក្ដិ​របស់​តារា​សម្ដែង​ស្រី​អាយុ ៣៩​ឆ្នាំ ញៀន​ស្រា​តាំង​ពី​យូរ តែ​មួយ​រយៈ​ចុង​ក្រោយ​គឺ​ផឹក​កាន់​តែ​ច្រើន ដោយ​ក្រោក​ពី​គេង​គឺ​ផឹក​ស្រា​សាំប៉ាញ​ហើយ។ នៅ​ពេល​យប់ គឺ​នាង​ផឹក​ស្រា​ពី​ព្រលប់ ដល់​ល្ងាច​ថ្ងៃ​បន្ទាប់។ ពេល​ធ្វើ​ការ នាង​ក៏​យក​ពេល​សម្រាក​ថ្ងៃ​ត្រង់​ទៅ​ផឹក​ស្រា​ដែរ។

ស្រលាញ់​គ្នា​៣​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​គិត​ដល់​មង្គលការ តែ​ក៏​ផ្អាក​វិញ​ ដោយ​សារ​​ខាង​ប្រុស​មិន​អាច​ទទួល​យក​ចរិត​ញៀន​ស្រា​របស់​មិត្ត​ស្រី​បាន។ ខែ​ឧសភា ឆ្នាំ២០២១ Fukada ប្រកាស​ផ្អាក​ថត​រឿង​ដោយ​សារ​ជម្ងឺ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម