ប៉ុន្មានចំណុចនេះ អាចបង្ហាញប្រាប់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបត្តិហើយ

  • 2022-05-13 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺធ្លាក់ទឹកចិត្តជាប្រភេទជំងឺកាចសាហាវដែលងាយនឹងកើតឡើងចំពោះមនុស្សគ្រប់ៗគ្នា មិនថាអ្នកណាក៏ដោយ ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ននោះ។ ជំងឺស្ត្រេសអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជាគ្រួសារ ការសិក្សា ការងារ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយស្នេហាគឺជារឿងចម្បងដែលអាចធ្វើឲ្យអ្នកមានវិបត្តិ និងកើតជំងឺធ្លាក់ទឹកចិត្តបានដោយងាយ។

ប្រសិនបើនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកមានបរិយាកាសអវិជ្ជមានជាញឹកញាប់ វាគឺជាសញ្ញាដែលអាចបង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្លាក់ចុះដុនដាប ហើយវាអាចនឹងធ្វើឲ្យអ្នកពិបាកចិត្តទៅតាមនោះដែរ។

ទាំងនេះគឺជាសញ្ញាប្រាំយ៉ាងដែលអាចបញ្ជាក់ប្រាប់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបិត្តិ និងអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តដោយសារវិបត្តិស្នេហានោះបាន៖

  • អ្នកមិននិយាយរឿងរ៉ាវដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃប្រាប់ដៃគូ ពីព្រោះអ្នកមានការភ័យខ្លាចចំពោះប្រតិកម្មរបស់ដៃគូមកកាន់អ្នក
  • អ្នកមានអារម្មណ៍ថាទទួលរងបន្ទុកនៃទំនាក់ទំនងស្នេហាតែម្នាក់ឯង ដោយសារតែអ្នកធ្វើការពឹងផ្អែកទៅលើដៃគូរបស់អ្នកគ្រប់រឿងបែបយ៉ាង
  • អ្នកបានដកខ្លួនចេញពីសកម្មភាពសង្គមនានា (ការរស់នៅ ឬធ្វើអ្វីៗតែឯង) ហើយអ្នកលែងមានបំណងចង់ជួសជុលទៅលើបញ្ហាស្នេហារបស់អ្នកតទៀត
  • អ្នកមានការព្រួយបារម្ភអំពីអនាគតនៃទំនាក់ទំនងរបស់អ្នកជារៀងរាល់ថ្ងៃដែលធ្វើឲ្យអ្នកមានការលះបង់ទៅលើរឿងគ្រប់យ៉ាងច្រើនជាងដៃគូរបស់អ្នកចំពោះទំនាក់ទំនងស្នេហា
  • ហើយអ្នកខិតខំស្វែងរកនរណាម្នាក់នៅខាងក្រៅដើម្បីនិយាយអំពីបញ្ហាទំនាក់ទំនងរបស់អ្នក ពីព្រោះដៃគូរបស់អ្នកឈប់ស្តាប់អ្នកតទៅទៀត

អ្នកកំពុងតែវិវដ្ដទៅរកជំងឺធ្លាក់ទឹកចិត្តហើយប្រសិនបើអ្នកទទួលរងបញ្ហាណាមួយនៃរោគសញ្ហាទាំងប្រាំខាងលើនេះ។ អ្នកគួរព្យាយាមធ្វើការពិភាក្សាដោះស្រាយជាមួយដៃគូរបស់អ្នកឲ្យអស់ពីសមត្ថភាពសិន ហើយបើវានៅតែមិនទទួលបានផលទៀត អ្នកគួរតែស្វែងរកជំនួយពីខាងក្រៅបន្ថែម។ កុំព្រងើយកន្តើយឲ្យសោះ វាអាចនឹងធ្វើបាបចិត្តអ្នក និងនាំអ្នកទៅរកជំងឺបាក់ទឹកចិត្តដោយសារតែបញ្ហាទំនាក់ទំនងស្នេហានោះ៕

ចុចអានបន្ត៖ ប្រភេទមនុស្ស ៥ យ៉ាងដែលអ្នកមិនគួរយកមកធ្វើជាដៃគូសង្សារឡើយ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម