ប្រធានក្រុមបាល់ទាត់ថៃ សេដ្ឋីនីស្នងមរតក៩៨ពាន់ដុល្លារ យកនាឡិកា Rolex ជូនជាកាដូ
- 2022-05-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមបាល់ទាត់ថៃ សេដ្ឋីនីស្នងមរតក៩៨ពាន់ដុល្លារ យកនាឡិកា Rolex ជូនជាកាដូ
វត្តមានរបស់ Madam Pang នៅ Sea Games 31 ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះសែស្រឡាយដ៏ឥទ្ធិពលរបស់អ្នកនាង។
កាលពីថ្ងៃទី ១០ ខែឧសភាមុននេះ បណ្ដាញព័ត៌មាន SCMP បានរាយការណ៍ថា ការបង្ហាញខ្លួនរបស់សេដ្ឋីនី Nualphan “Pang” Lamsan នៅការប្រកួត Sea Games 31 ក្នុងនាមជាប្រធានក្រុមបាល់ទាល់របស់ប្រទេសថៃទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ត្រកូល Lamsan ត្រូវបានចាត់ទុកថាជាត្រកូលអភិជន មានភោជនីយដ្ឋានច្រើននៅលើផ្ទៃប្រទេស និងជាម្ចាស់ក្រុមហ៊ុន Muang Thai Insurance ក្រុមហ៊ុនធានារ៉ាប់រងជួរមុខនៅក្នុងប្រទេស។ វង្សត្រកូលនេះ មានទ្រព្យសរុបប្រមាណ ៩៨ពាន់លានដុល្លារ និងអ្នកនាង Pang ត្រូវគេវាយតម្លៃថា អាចស្នងតំណែងអគ្គនាយករបស់ក្រុមហ៊ុនខាងលើ។
ឆ្នាំ ២០២១ ដើម្បីលើកទឹកចិត្តដល់សមាជិកទាំងឡាយ អ្នកនាងបានជូនកាដូ ដល់គ្រប់គ្នា ដែលរួមមានសម្លៀកបំពាក់មកពីប្រេនដូចជា Hermes, Chanel និង Dior ជាដើម។ លោកស្រីក៏ចំណាយ ២.៨លានដុល្លារ ដើម្បីសម្រាប់ក្រុមបាល់ទាត់នារីថៃ។
នៅក្នុងជំនួបរបស់ក្រុមថៃ និងវៀតណាម នៅ AFF Cup 2020 លោកស្រីបានជូនកាដូលើកទឹកចិត្តដល់កីឡាករដោយនាឡិការលំដាប់ខ្ពស់មកពីប្រេន Rolex។ នៅថ្ងៃទី ១៤ ខែឧសភាខាងមុខ ក្រុមបាល់ទាត់ថៃ នៅប៉ះក្រុមបាល់ទាត់កម្ពុជានៅ Sea Games 31៕