ការងារស្ម័គ្រចិត្តសំខាន់ៗទាំង ៦ យ៉ាងដើម្បីជួយដល់បរិស្ថាន
- 2022-05-11 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារស្ម័គ្រចិត្តសំខាន់ៗទាំង ៦ យ៉ាងដើម្បីជួយដល់បរិស្ថាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានយុវជននឹងយុវតីជាច្រើនបានកំពុងតែខិតខំព្យាយាមយ៉ាងស្វិតស្វាញនៅក្នុងសកម្មភាពបរិស្ថាន។ ជាឧទាហរណ៍ Greta Thunberg ដែលកំពុងតែតស៊ូយ៉ាងខ្លាំងក្នុងការបំផុសគំនិតដល់មនុស្សគ្រប់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីការការពារភពផែនដីរបស់យើង។
ក្នុងនាមអ្នកជាបុគ្គលម្នាក់នៅក្នុងសង្គម មានមធ្យោបាយជាច្រើនណាស់ ដែលអ្នកអាចចូលរួមចំណែកក្នុងការលើកកម្ពស់ទៅលើចលនានៃសកម្មភាពបរិស្ថាននេះ រួមមានដូចជាការចំណាយពេលវេលារបស់អ្នកទៅលើការងារស្ម័គ្រចិត្ត ដើម្បីជាបុព្វហេតុក្នុងការជួយដល់ភពផែនដី ហើយទាំងនេះគឺជាវិធីទាំងប្រាំមួយយ៉ាងដែលអ្នកអាចចាប់ផ្ដើមបាន៖
១. ការដាំដើមឈើ៖ អត្ថប្រយោជន៍បរិស្ថានជាច្រើន ដែលយើងនឹងទទួលបានពីដើមឈើ រួមទាំងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត កាត់បន្ថយសំណឹកដី ផ្តល់អាហារ និងជម្រកសម្រាប់សត្វព្រៃ។
២. រៀបចំកម្មវិធីសម្អាត៖ អ្នកមិនចំបាច់ប្រមូលផ្ដុំក្រុមធំៗ ដើម្បីសម្អាតនោះទេ អ្នកអាចចាប់ផ្ដើមពីការរើសសំរាមនៅជុំវិញផ្ទះ ឬសង្កាត់របស់អ្នកជាមួយមិត្តភក្ដិពីរបីនាក់ក៏បានដែរ។
៣. ចូលរួមជួយសត្វព្រៃ៖ ស្ម័គ្រចិត្តចូលកម្មវិធីជួយសង្គ្រោះ ដើម្បីលុបបំបាត់គ្រោះថ្នាក់ កាត់បន្ថយនឹងការពាររចនាសម្ព័ន្ធជម្រកសត្វព្រៃ ដូចជាការថែទាំសត្វ ឬការងាររដ្ឋបាលជាដើម។
៤. ចូលរួមសកម្មភាពបរិស្ថាន៖ ប្រសិនបើអ្នកចង់បង្កើតឥទ្ធិពលធំៗ អ្នកអាចចូលរួមការងារស្ម័គ្រចិត្តតាមរយៈអង្គការធំៗ ដែលផ្ដោតទៅលើសកម្មភាពរួម ដើម្បីការតស៊ូមតិសម្រាប់ការអភិរក្ស និងសកម្មភាពអាកាសធាតុ។
អ្នកក៏អាចចូលរួមជាមួយយុវជនរាប់លាននាក់ដែលស្ម័គ្រចិត្តតាមរយៈ DoSomething.org ជាមួយនឹងយុទ្ធនាការដែលផ្តោតលើបរិស្ថាន និងច្រើនរាប់មិនអស់ទៀត៕
ចុចអានបន្ដ៖ រឿងសំខាន់ៗ ដែលគួរធ្វើ ដើម្បីឲ្យមនុស្សជុំវិញខ្លួនចូលចិត្តចង់រាប់អានអ្នក