សម្រស់​ស្អាតឥត​ទាស់ តែ​ការ​សម្ដែង​របស់ Angelababy ក្នុង​រឿង​សាម​កុក ជំនាន់​ថ្មី ត្រូវគេឲ្យតម្លៃទាប

  • 2022-05-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​គម្រោង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី ការ​វាយ​តម្លៃ​ខ្ពស់​លើ​សម្រស់​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy តែ​សមត្ថភាព​របស់​នាង​នៅ​មួយ​កន្លែង។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា​កន្ល​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ខ្សែ​ភាពយន្ត​ភាគ​បែប​ប្រវត្តិសាស្ត្រ​ចិន The Wind Blows from Longxi ដែល​យក​លំនាំ​តាម​រឿង​សាមកុក ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ចិន CCTV8។ រឿង​ប្រមូល​ផ្ដុំ​ទៅ​ដោយ តារា​លំដាប់​ A ជា​ច្រើន​ដូច​ជា Chen Kun, Bai Wu, Sun Yi និង Angelababy ជា​ដើម។

នៅ​ក្នុង​រឿង Baby សម្ដែង​ជា​គិញ​​សម្ងាត់​របស់​នគរ Wei។ ទោះ​បី​ជា​ខាង​ក្រៅ​មើល​ទៅ​ទន់​ភ្លន់ ស្រគត់ស្រគុំ​មែន​ពិត តែ​តាម​ការ​ពិត​នាង​គឺ​ជា​ឃាតករ​ម្នាក់។

ដោយ​សារ​តែ​ជា​រឿង​យុទ្ធសាស្ត្រ​សង្គ្រាម​ ដូច​នេះ​ហើយ រឿង​មាន​តួ​ស្រី​តិច​បំផុត ដូច​នេះ អ្នក​ម្ដាយ​កូន​១​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពិសេស។ ទោះ​បី​ជា​សម្រស់​របស់​​តារា​កើត​ឆ្នាំ ១៩៨៩ ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពី​មាត់​មែន​ពិត តែ​មនុស្ស​ជា​ច្រើន​បាន​រិះគន់​​សមត្ថភាព​សម្ដែង​របស់​នាង។

ប្រៀប​ធៀប​នឹង Sun Yi ដែល​ជា​រៀម​ប្អូន​នោះ ទស្សនិកជន​បាន​លើក​ឡើង​ថា ស្រី​ស្អាត​អាយុ ៣៣​ឆ្នាំ មាន​ការ​សម្ដែង​ខ្សោយ​ណាស់ គឺ​នៅ​ដដែរ ទោះ​សម្ដែង​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ដែល​ធ្វើ​ឲ្យ​រឿង​បាត់​បង់​គុណភាព ត្បិត​រឿង​នេះ​ផ្ដោត​លើ​សមត្ថភាព​សម្ដែង​ខ្លាំង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម