សញ្ញា ៣ យ៉ាងនេះបង្ហាញថាស្បែកមុខអ្នកកំពុងតែចុះខ្សោយខ្លាំងហើយ

  • 2022-05-09 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់ស្បែកងាយប្រតិកម្ម គឺជាប្រភេទបែកដែលមានភ្នាស lipid ដែលមាននាទីការពារស្បែកពីបរិស្ថានខាងក្រៅចុះខ្សោយ និង មិនធ្វើការបានល្អដូចមុន។ ព្រោះតែបែបនេះហើយ ស្បែកងាយរោលជាពិសេសជាមួយនឹងគ្រឿងសម្អាងដែលមានផ្ទុកជាតិអាល់កុល និង ក្លិនជាដើម។ ប៉ុន្មានចំនុចនេះអាចបង្ហាញយ៉ាងច្បាស់ថា ស្បែកមុខអ្នកកំពុងត្រូវការការមើលថែយ៉ាងពិសេស៖

១. ស្បែកងាយនឹងក្រហម

ស្បែកប្រែជាក្រហមគឺជាសញ្ញាច្បាស់បំផុតនៃស្បែកដែលងាយប្រតិកម្ម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សមួយចំនួនដែលមិនធ្លាប់មានមុខក្រហមជាប្រចាំ ប៉ុន្តែនៅតែមានប្រតិកម្មនឹងសារធាតុផ្សំដ៏អាក្រក់មួយចំនួនទៀត ផលិតផលដែលងាយនឹងរលាកស្បែកគួរតែជៀសវាងដាច់ខាត។

២. ស្បែកឡើងកន្តួលដុំៗ

ការលេចឡើងជាញឹកញាប់នៃដុំពកតូចឬកន្ទួលគឺជាសញ្ញានៃស្បែកខ្សោយ ហេតុនេះហើយមុននឹងសម្រេចចិត្តប្រើប្រាស់ផលិតផលថែរក្សាស្បែក ឬគ្រឿងសម្អាងណាមួយ សូមសាកល្បងផលិតផលសម្រាប់ការរលាកលើតំបន់តូចមួយនៃស្បែក។ បន្ទាប់ពី 24 ម៉ោង ប្រសិនបើស្បែករបស់អ្នកមិនរលាក អ្នកអាចជ្រើសរើសផលិតផលនោះសម្រាប់មុខ និងដងខ្លួន។

៣. ងាយប្រតិកម្មនឹងគ្រឿងសម្អាង

ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម ការប្រើក្រែមផ្ដល់សំណើម សៅទ្រនាប់ ឬឡេការពារកម្តៅថ្ងៃ អាចធ្វើឱ្យស្បែកងាយរងប្រតិកម្ម ឬ កើតមុនបាន។ អ្នកដែលមានស្បែកងាយប្រតិកម្ម ច្រើនតែមានរបាំងស្បែកស្តើងជាងប្រភេទស្បែកផ្សេងទៀត ដែលធ្វើឲ្យធាតុផ្សំនៅក្នុងផលិតផលអាចធ្វើស្បែកមុខអ្នករលាក និង កើតមុនបាន។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម