មូលហេតុចម្បងៗ ដែលបុរសសុខចិត្តដើរចេញពីនារីដែលខ្លួនស្រឡាញ់

  • 2022-05-09 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់បុរសៗវាប្រហែលជាពិបាកក្នុងការដោះស្រាយបញ្ហានៅពេលដែលពួកគេមានការធ្លាក់ក្នុងអន្លង់ស្នេហ៍ជាងស្ត្រីៗ ពីព្រោះនៅពេលដែលបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយស្ត្រីគាត់តែងតែគិតអំពីទុក្ខវេទនាដែលអាចនឹងកើតមានឡើងដោយសារតែការបើកចំហចិត្តទាំងស្រុងរបស់គាត់សម្រាប់ស្ត្រីម្នាក់នោះ។

ហេតុអ្វីបានជាបុរសខ្លះសុខចិត្តដើរចាកចេញពីស្ត្រីដែលខ្លួនស្រឡាញ់ខ្លាំងបំផុត បើទោះបីជាទំនាក់ទំនងស្នេហានោះមានភាពល្អយ៉ាងណាក៏ដោយ? ទោះបីជាទំនាក់ទំនងស្នេហានោះមានភាពល្អយ៉ាងណាក៏ដោយ មានកត្តាសាមញ្ញមួយចំនួនដែលបានធ្វើឲ្យបុរសៗសុខចិត្តដើរចាកចេញពីស្ត្រីដែលខ្លួនស្រឡាញ់បាន។

ខាងក្រោមនេះគឺជាហេតុផលបួនយ៉ាងដែលបុរសៗចាកចេញពីនារីដែលខ្លួនស្រឡាញ់៖

  • គាត់មានអារម្មណ៍រំខានពីនាងជាញឹកញាប់នៅពេលដែលនាងធ្វើការប្រៀបធៀបរូបគាត់ទៅនឹងបុរសដទៃទៀត
  • គាត់ត្រូវបានទទួលរងការគំរាមកំហែងដោយសារភាពជោគជ័យរបស់ស្ត្រីនោះជាងខ្លួនគាត់
  • គាត់មានអារម្មណ៍ថានាងកំពុងព្យាយាមធ្វើការកែលំអគាត់ឲ្យក្លាយទៅជាអ្វីដែលនាងចង់បាន
  • ហើយនឹងភាពឯករាជ្យខ្លាំងទៅលើផ្នែកអារម្មណ៍របស់នាងដែលធ្វើឲ្យគាត់មិនបានទទួលភាពស្និទ្ធស្នាលគ្រប់គ្រាន់

នៅពេលដែលបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេតែងតែធ្វើការរំពឹងទុកថានឹងទទួលបានការគោរពឲ្យតម្លៃ និងការគាំទ្រយកចិត្តទុកដាក់ពីដៃគូ។ ប្រសិនបើបុរសនោះលែងមានអារម្មណ៍ថាគាត់មិនមែនជាមនុស្សសំខាន់សម្រាប់ដៃគូទៀតនោះ គាត់នឹងប្រឈមមុខនឹងការសម្រេចចិត្តយ៉ាងធ្ងន់ធ្ងរថាតើគាត់គួរតែធ្វើការផ្លាស់ប្តូរ នៅស៊ូទ្រាំ ឬក៏ដើរចេញ៕

ចុចអានបន្ត៖ រឿងសំខាន់ៗដែលត្រូវធ្វើ បើចង់ឲ្យទំនាក់ទំនងស្នេហារបស់អ្នកមានសុភមង្គល

អត្ថបទ៖ Chrel Den