មូលហេតុចម្បង ដែលបណ្ដាលឲ្យកូនៗមានចរិតមិនល្អ និងប្រព្រឹត្តខុស
- 2022-05-10 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បង ដែលបណ្ដាលឲ្យកូនៗមានចរិតមិនល្អ និងប្រព្រឹត្តខុស
កូនៗរបស់អ្នកគឺជាកម្លាំងលើកទឹកចិត្តដ៏ធំមួយដែលធ្វើឲ្យឪពុកម្ដាយតស៊ូគ្រប់បែបយ៉ាងនៅក្នុងឆាកជីវិតរស់នៅរបស់ពួកគាត់។ នៅពេលដែលកូនៗរបស់ពួកគាត់ចេះស្ដាប់ដំបូន្មាន មានអតចារឹតល្អ និងដើរតាមគន្លងធម៌វាគឺជារឿងដែលធ្វើឲ្យឪពុកម្ដាយមានមោទនភាព ហើយសប្បាយចិត្ត។ ប៉ុន្តែនៅពេលដែលពួកគាត់មានអាកប្បកិរិយាមិនត្រឹមត្រូវ ឬតែងតែប្រព្រឹត្តរឿងខុសឆ្គងដែលសង្គមស្អប់ខ្ពើមនោះ វានឹងផ្ដល់ផលវិបាកជាច្រើនសម្រាប់គ្រួសារ និងការពិបាក គ្រាំចិត្តរបស់ពួកគាត់។
ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាតើអ្វីទៅដែលបណ្ដាលឲ្យពួកគាត់មានអាកប្បកិរិយាមិនល្អទាំងនោះឡើង? វាអាចបណ្ដាលមកពីការអប់រំព្រានប្រដៅរបស់ឪពុកម្ដាយ ឬក៏អាចបណ្ដាលមកពីការជះឥទ្ធិពលមិនល្អពីមិត្តភក្តិ និងបរិយាកាសមិនលល្អពីសាលារៀន? ប៉ុន្តែមិនមែនកុមារទាំងអស់មានអាកប្បកិរិយាមិនត្រឹមត្រូវដោយសារតែការខ្វះខាតការអប់រំពីក្រុមគ្រួសារ ឬបញ្ហាសុខភាពផ្សេងទៀតនោះទេ វាអាចកើតឡើងពីការមិនយកចិត្តទុកដាក់ពីឥរិយាបថប្រចាំថ្ងៃរបស់ពួកគាត់រហូតដល់កុមារលែងស្ដាប់បង្គាប់ និងបានក្លាយទៅជាក្មេងខូច។
ខាងក្រោមនេះគឺជាមូលហេតុចម្បងធំៗប្រាំមួយយ៉ាងដែលកុមារមានអាកប្បកិរិយាមិនត្រឹមត្រូវ និងមិនស្ដាប់បង្គាប់ឪពុកម្ដាយទាល់តែសោះ៖
១. មិនទទួលបានតម្រូវការគ្រប់គ្រាន់ពីឪពុកម្ដាយ បើឃ្លានអ្នកទៅទូទឹកកកយកអ្វីញ៉ាំ បើរងាអ្នកយកភួយមកសណ្ដប់ ប៉ុន្ដែចំពោះក្មេងៗវិញពួកគេមិនមានវាក្យសព្ទ ឬសមត្ថភាពផ្លូវចិត្តក្នុងការប្រាប់អ្នកអំពីរឿងទាំងនោះឡើយ។ ដូច្នេះពួកគេត្រូវការអ្នក បើមិនដូច្នោះទេពួកគេនឹងធ្វើទុកស្រែកយំរំខានអ្នក។ តម្រូវការដែលមិនអាចបំពេញបានវាអាចជាហេតុផលធំមួយដែលធ្វើឲ្យកុមារប្រព្រឹត្តខុស និងមានអាកប្បកិរិយាមិនល្អទាំងនោះ។
២. បញ្ហាសុខភាពផ្លូវចិត្តដែលមិនច្បាស់លាស់ ឬពិការភាពក្នុងការរៀនសូត្រ កុមារមួយចំនួនមានបញ្ហាសុខភាពផ្លូវចិត្តដែលបណ្ដាលមកពីកត្តាណាមួយក្នុងជីវិតរស់នៅ ឬមានផលវិបាកក្នុងការរៀនសូត្រដែលអាចបណ្ដាលឲ្យពួកគេប្រព្រឹត្តិខុស។
៣. ការធ្វើត្រាប់តាមអ្នកដទៃ ជាទូទៅកុមារភាគច្រើនត្រូវបានធ្វើត្រាប់តាមដោយសារការមើលទូរទស្សន៍ និងពីមនុស្សធំដទៃទៀតដែលពួកគេបានឃើញ។ នៅពេលដែលអ្នកអនុញ្ញាតឲ្យកូនៗរបស់អ្នកមើលអ្វីៗលើសពីអាយុរបស់ពួកគេវាជារឿងធម្មតាទៅហើយដែលពួកគេនឹងធ្វើត្រាប់តាមរឿងខ្លះដែលពួកគេមិនគួរធ្វើ។ ជាឧទាហរណ៍ដូចជាការនិយាយពាក្យជេរប្រមាថដែលអ្នកមិនដឹងថាពួកគេរៀនវាមកពីណា។
៤. ការធ្វេសប្រហែស និងការប្រងើយកន្តើយ ក្មេងខ្លះធ្វើសកម្មភាពដោយសារតែពួកគេព្យាយាមប្រាប់អ្នកថាពួកគេត្រូវការជំនួយ ឬប្រហែលជាគាត់ត្រូវបានគេមិនយកចិត្តទុកដាក់នៅផ្ទះ។ កង្វះការយកចិត្តទុកដាក់គឺជាកត្តាដែលជំរុញឲ្យពួកគាត់សម្រេចចិត្តធ្វើអ្វីមួយខុសឆ្គង ហើយនេះក៏ដោយសារតែភាពក្មេងវ័យរបស់ពួកគាត់។ ហេតុដូច្នេះហើយបានជាការទទួលបានការយកចិត្តទុកដាក់គឺផ្ដល់ភាពវិជ្ជមានសម្រាប់ក្មេងៗ។
៥. ការបញ្ចេញឥទ្ធិពល និងការគ្រប់គ្រងរបស់មនុស្សធំ ឪពុកម្តាយភាគច្រើនមានទម្លាប់ធ្វើការប្រឆាំងទៅនឹងអាកប្បកិរិយាឈ្លោះប្រកែកគ្នា ហើយនៅពេលដែលកូនៗមើលឃើញបែបនោះពួកគាត់នឹងបញ្ចេញការគ្រប់គ្រងវិញទៅកាន់អ្នក ដើម្បីជួយបញ្ឈប់ការឈ្លោះគ្នា។ កុំខឹង ឬព្យាយាមយកឈ្នះពួកគាត់ តែផ្ដល់ជម្រើសដល់ពួកគេវិញដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន។
៦. ការរៀនយកអាកប្បកិរិយាមិនត្រឹមត្រូវ ប្រសិនបើកូនរបស់អ្នកស្រែកយំ អ្នកនឹងឲ្យទូរសព្ទលេង ឬទិញរបស់អ្វីមួយឲ្យដើម្បីបំបាត់ការរំខាននៃការយំរបស់គាត់មកកាន់អ្នក។ ក្មេងៗធ្វើសកម្មភាពបែបនេះពីព្រោះវាមានប្រសិទ្ធភាព ដូច្នេះលើកក្រោយពួកគេនឹងដឹងថាត្រូវប្រើយុទ្ធសាស្ត្រនេះម្តងទៀតដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។
ដូច្នេះលើកក្រោយបើកូនៗរបស់អ្នកកំពុងធ្វើទុក្ខអ្នក វាអាចគ្រាន់តែជាការព្យាយាមចង់បង្ហាញអំពីសមត្ថភាពរបស់ពួកគេតែប៉ុណ្ណោះ។ កុមារដែលមានអាកប្បកិរិយាមិនត្រឹមត្រូវអាចបណ្ដាលមកពីហេតុផលផ្សេងៗជាច្រើនទៀត គឺវាអាស្រ័យទៅតាមស្ថានភាពនៃបរិយាកាសរស់នៅរបស់ក្មេងម្នាក់នោះ។ កុមារដែលមានបញ្ហាផ្នែកអារម្មណ៍អាចធ្វើការបង្ហាញសកម្មភាពខុសឆ្គងជាច្រើន ប៉ុន្តែមុននឹងឈានដល់ការសន្និដ្ឋានរបស់អ្នកចំពោះគាត់ សូមមេត្តាសួរនាំរកហេតុផលឲ្យបានគ្រប់គ្រាន់នឹងត្រឹមត្រូវជាមុនសិន។ ភាពអត់ធ្មត់គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការអប់រំ និងការព្រានប្រដៅកុមារឲ្យស្ដាប់បង្គាប់ ហើយមានអតចរិតល្អទាំងនៅក្នុងក្រុមគ្រួសារ មិត្តភក្ដិរបស់ពួកគេ និងនៅក្នុងសង្គមរស់នៅ៕
ចុចអានបន្ត៖ ប៉ុន្មានចំណុចនេះ បញ្ជាក់បានថាបុរសនោះពិតជាល្អស័ក្ដិសមសម្រាប់អ្នកខ្លាំងណាស់