៤ ចំណុចនេះនឹងជួយដោះលែងខ្លួនឯងពីអតីត និងអាចបំភ្លេចស្នេហ៍ដ៏ឈឺចាប់បាន
- 2022-05-05 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចនេះនឹងជួយដោះលែងខ្លួនឯងពីអតីត និងអាចបំភ្លេចស្នេហ៍ដ៏ឈឺចាប់បាន
ពេលស្រឡាញ់គ្នាអ្វីៗក៏ល្អដែរ ប៉ុន្តែនៅពេលបែកបាក់គ្នាវិញអ្វីៗក៏អាក្រក់ អ្វីៗក៏ស្ដាប់គ្នាមិនចុះត្រចៀកដែរ។ នៅពេលដែលមនុស្សបែកបាក់ស្នេហ៍ វាជាពេលវេលាមួយដែលជូរចត់បំផុតក្នុងឆាកជីវិត និងមិនអាចបំភ្លេចបានរាល់អនុស្សាវរីយដែលបានសាងជាមួយគ្នា។ តាមពិតការបង្កើតស្នេហាមកក៏ដោយខ្លួនឯង ហើយការបែកបាក់ស្នេហ៍ទៅវិញក៏ដោយសារតែខ្លួនឯងដែរ។
វាគឺជារឿងពិបាកសម្រាប់អ្នកដែលកំំពុងតែជួបនូវបែកបាក់ស្នេហា ប៉ុន្តែសម្រាប់អ្នកដែលជួបបញ្ហានេះ តើអាចទទួលយកការពិតដោយខ្លួនឯងបានដែរឬទេ? ដូច្នេះ កញ្ញា សូមលើកចំណុចទាំងបួនខាងក្រោមនេះ ដើម្បីជួយឲ្យអ្នកអាចបំភ្លេចស្នេហ៍ដែលឈឺចាប់ និងអាចជួយដោះលែងខ្លួនឯងពីអតីតបានដោយងាយ៖
១. បញ្ឈប់ការរំលឹករឿងអនុស្សាវរីយ ត្រូវតែបញ្ចប់ការធ្វើអ្វីៗដែលអោយអ្នកនឹកដល់គេ ចេញពីឆាកជីវិតរបស់អ្នកទៅ ដែលមានដូចជា កន្លែងដើរលេងធ្លាប់ទៅជាមួយគ្នា ហាងអាហារ ហាងទំនិញ ឬរបស់របរដែលគេចូលចិត្ត វត្ថុបញ្ចាំស្នេហ៍ដែលគេធ្លាប់ជូនអ្នក និងរូបថតជាដើម។
២. ហ៊ានទទួលស្គាល់ចិត្តខ្លួនឯង ពេលនឹកដល់គេ សូមទុកពេលឲ្យខ្លួនឯងនឹកគេត្រឹមតែមួយពីរនាទីទៅបានហើយ កុំអូសបន្លាយយូរពេក ហើយបន្ទាប់មកងាកមកគិតពីររឿងអ្វីផ្សេងវិញ មិនយូរមិនឆាប់អ្នកនឹងអាចបំភ្លេចគេបន្តិចៗម្តង។
៣. គួររៀនធ្វើខ្លួនឲ្យរវល់ មិនថាជាមួយកិច្ចការផ្សេងៗ ឬចេញទៅក្រៅជួបមិត្តភក្ដិ ដោយប្ដូរទម្លាប់ពីការធ្វើអ្វីៗជាមួយគេ មកជាមួយមិត្តភក្ដិ ឬធ្វើអ្វីដោយខ្លួនឯងវិញ ហើយគួរជួបមនុស្សថ្មីប ង្កើតទំនាក់ទំនងថ្មី ដើម្បីឲ្យអារម្មណ៍ផ្លូវចិត្តលែងនឹកឃើញដល់គេទៀត។
៤. រំលឹកខ្លួនឯងជានិច្ច អ្វីៗមិនចប់ត្រឹមនេះទេ គ្មានគេក្នុងឆាកជីវិតអ្នកក៏អាចញញឹមបាន ថ្ងៃណាមួយមនុស្សពិសេសនឹងចូលមកក្នុងឆាកជីវិតរបស់អ្នក។ គិតថាការបែកនោះ គឺជាមេរៀនមួយស្នេហ៍ ហើយនៅពេលដែលអ្នកបើកបេះដូងទទួលយកអ្នកថ្មី អ្នកនឹងដឹងថា គេនោះមិនមែនជាមនុស្សតែម្នាក់ដែលអ្នកត្រូវគិត ត្រូវតែនឹករហូតនោះទេ។
ត្រូវរំលឹកខ្លួនឯងអោយទទួលស្គាល់រឿងនេះ ហើយបើកចិត្តឲ្យទូលាយសម្រាប់អ្នកផ្សេងទៀត ពីព្រោះពេលខ្លះវាមិនប្រាកដថា គេនោះជាមនុស្សដែលអ្នកស្រលាញ់អ្នកពិតប្រាកដឡើយ ដូច្នេះសូមកុំត្រាំត្រែងជាមួយនឹងវិបត្តិទាំងនោះទៀតទៅ តែផ្ដើមឆាកជីវិតថ្មីសម្រាប់ខ្លួនឯង៕