តារា​ប្រុស​តៃវ៉ាន់​រក​បាន ៧៥០០០​ដុល្លារ ក្នុង​មួយ​នាទី​ដោយ​ការ​ឡាយ​ហាត់​ប្រាណ

  • 2022-05-05 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​តៃវ៉ាន់ Liu Jing Huang ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ឡាយ​ហាត់​ប្រាណ។ ពេល​នេះ​ ប្រេន​ជា​ច្រើន​ចង់​ទាក់ទង​ធ្វើ​ការ​ជាមួយ​លោក។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន China Times បាន​រាយការណ៍​ថា ប្ដី​ប្រពន្ធ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​តៃវ៉ាន់ Liu Jing Huang កំពុង​ក្លាយ​ជា​បុគ្គល​ដែល​គេ​និយម​ចូលចិត្ត​លើ​បណ្ដាញ​សង្គម។ អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង ក្រោយ​ពេល​ឡាយ​ហាត់​ប្រាណ​ និង​ចាក់​បទ Herbalist’s Manual របស់ Jay Chou។

ប្រភព​ដដែលបាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឡាយ​តែ​២​សប្ដាហ៍ ប្រុស​ស្អាត​អាយុ ៥០​ឆ្នាំ ជាប់​ក្នុង​ចំណោម​ អ្នក​ឡាយ​មាន​អ្នក​មើល​ច្រើន​​ជាង​គេ​នៅ​ប្រទេស​ចិន ដោយ​មាន​អ្នក​មើល​ម្ដង​ប្រមាណ ១០​លាន​នាក់។

នៅក្នុង​ការ​ឡាយ​ម្ដង​ៗ លោក​ទទួល​បាន​កាដូ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៤៥០០០​ដុល្លារ។ សម្រាប់​ប្រេន​នានា​ដែល​ចង់​ឲ្យ​លោក​ផ្សាយ​គឺ​គិត ១​នាទី ៧៥០០០​ដុល្លារ។ និយាយ​ពី​តម្លៃ​ខ្លួន​ តារា​កើត​ឆ្នាំ ១៩៧២ បាន​ឲ្យ​ដឹង​ថា លោក​ទទួល​តែ​ផលិតផល​ស័ក្ដិសម​ប៉ុណ្ណោះ មិន​ទទួល​ផ្សាយ​គ្រប់​របស់​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទស្សនិកជន​របស់ខ្លួន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម