តារានិករកំពូលស្មោះស្នេហ៏ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់

  • 2022-05-05 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អោយតែស្រលាញ់ពិតប្រាកដហើយ ច្បាស់ជាមិនខ្លាចក្នុងការលំបាកខ្លួន ដើម្បីមនុស្សដែលខ្លួនស្រលាញ់នោះទេ

Leo

សម្រាប់មនុស្សស្រី Leo មិនត្រឹមតែរឿងស្នេហានោះទេ មិនថាជារឿងអ្វីនោះទេ ពួកគេតែងតែធ្វើទៅយ៉ាងអស់ពីចិត្តបំផុត។ ពួកគេមានមន្តស្នេហ៏ខ្លាំងណាស់ អាចនឹងធ្វើអោយមនុស្សភាគច្រើនខ្លាចថានឹងមិនអាចដកចិត្តបាននោះទេ។ មានតែមនុស្សដែល Leo ស្រលាញ់ពិតប្រាកដទេដែលអាចស្គាល់សន្តានពួកគេយ៉ាងពិតប្រាកដនោះ។

Aquarius

មិនមែនជារឿងស្នេហាតែមួយមុខនោះទេដែលពួកគេចូលចិត្តភាពច្បាស់លាស់នោះ។ ពួកគេតែងតែមានមន្តស្នេហ៏ដែលលេចធ្លោក្នុងចំនោមមនុស្សភាគច្រើន។ សម្រាប់ពួកគេស្នេហាប្រៀបដូចអាហារជីវិតដែលពួកគេមិនអាចខ្វះបាន។ ទោះជាភាគីម្ខាងទៀតស្រលាញ់ពេញចិត្តពួកគេយ៉ាងណាស បើមិនអាចធ្វើអោយពួកគេរំភើបចិត្តទេនោះ ច្បាស់ជាមិនអាចអោយពួកគេស្ងប់ចិត្តបានដែរ។

Cancer

បើប្រៀបធៀបនឹងមនុស្សស្រីដទៃទៀត ពួកគេជាប្រភេទមនុស្សដែលមិនសូវជាបានសម្ដីនោះទេ។ តែទោះជាយ៉ាងណាភាពលេចធ្លោនៅតែមាន។ គេអាចនិយាយបានពួកគេនេះខ្វះស្នេហាមិនបាននោះទេ។ ពេលដែលស្រលាញ់នរណាម្នាក់អស់ពីចិត្ត ពួកគេមិនខ្វល់ច្រើនរឿងប្រយោជន៏ផ្ទាល់ខ្លួននោះទេ តែងតែលះបង់តាមអ្វីដែលខ្លួនអាចធ្វើបាន សម្រាប់មនុស្សជាទីស្រលាញ់ខ្លួនជានិច្ច។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen