PSY មិន​អាច​ឈ្នះ Bigbang ទោះ​បទ​ថ្មី​មាន​វត្តមាន​របស់ Suga ក៏​ដោយ

  • 2022-05-04 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បទ​ចម្រៀង​ចំណង​ជើង That That របស់​កំពូល​តារា​ចម្រៀប​ប្រុស​កូរ៉េ PSY មិន​អាច​ឡើង​គ្រង​តំណែង​លេខ​មួយ​លើ​គេហទំព័រ Melon ព្រោះ​ជួប​ការ​ប្រជែង​របស់ ក្រុម​ចម្រៀង​រៀម​ប្អូន BigBang។

កាល​ពី​ថ្ងៃទី ២ ខែ​ឧសភា កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌​មាន Sports DongA បាន​រាយការណ៍​ថា បទ​ចម្រៀង​ចម្បង​ឈ្មោះ That That ស្ថិត​ក្នុង​អាល់ប៊ុម​ថ្មី របស់​តារា​ចម្រៀង​ប្រុស​ជួរ​មុខ​កូរ៉េ PSY ជាប់​ចំណាត់​ថ្នាក់​លេខ ៧ នៅ​លើ Melon ​គេហទំព័រ​ចម្រៀង​ធំ​ជាង​គេ​របស់​កូរ៉េ។ នៅ​លើ​តារាង​ចម្រៀង​ផ្សេង​ៗ​ទៀត បទ​នេះ​បាន​ឈរ​ត្រឹម​លំដាប់​ថ្នាក់ Top 10។

ខុស​ប្លែក​ពី​លើក​មុន​ៗ ដែល​រាល់​បទ​របស់​ម្ចាស់​បទ Gangnam Style សុទ្ធ​តែ​ជាប់​លេខ​១​នោះ លើក​នេះ​ដោយ​សារ​តែ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ល្បី​ដូច​ជា Bigbang, Ive និង Red Velvet ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ឈាន​ដល់​កំពូល​បាន ទោះ​បី​ជា​បទ​ថ្មី​មាន​ការ​ចូល​រួម​ពី​កំពូល​តារា​ប្រុស Suga សមាជិក​ក្រុម BTS។

អ្នក​វិភាគ​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​នោះ​គឺ ៧​ឆ្នាំ​មក​ហើយ ទើប Bigbang ត្រលប់​មក​កាន់​ឆាក​ចម្រៀង​វិញ ហើយ​លើក​នេះ​ក៏អាច​ជា​លើក​ចុង​ក្រោយ​ដែល​ពួក​គេ​ច្រៀង​ជា​ក្រុម​ទើប​ទស្សនិកជន​សម្រុក​ស្ដាប់​បទរបស់ Bigbang ច្រើន​ជាង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel