មកស្គាល់កីឡាការីនីវ័យក្មេងឆ្នើមបំផុតក្រោមអាយុ២១ឆ្នាំ មានទេពកោសល្យលើវិស័យបាល់ទាត់
- 2022-05-04 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាការីនីវ័យក្មេងឆ្នើមបំផុតក្រោមអាយុ២១ឆ្នាំ មានទេពកោសល្យលើវិស័យបាល់ទាត់
ក្នុងវិស័យបាល់ទាត់ មាននារីតិចណាស់ដែលចាប់អារម្មណ៍លើវិស័យនេះ។ យ៉ាងណាក្តី គេនៅតែសង្កេតឃើញថា មាននារីជាច្រើនបានហក់ចូលក្នុងវិស័យនេះ ពិសេសយុវនារីវ័យក្មេង រហូតក្លាយជាកីឡារីនីឆ្នើម។ ក្នុងនោះ រួមមាន៖
១. Lena Oberdorf, MID (អាយុ១៩ឆ្នាំ)
ក្នុងបទសម្ភាសជាមួយប៉ុស្ត៍ ESPN កីឡាករឆ្នើម Dzsenifer Marozsan ក្នុងប្រទេសអាល្លីម៉ង់ត្រូវបានគេចោទសួរថា សម្រាប់អ្នកយល់ថាតើនាពេលអនាគត នរណាជាកីឡាការីនីបាល់ទាត់ឆ្នើម ?ពេលនោះនាងបានឆ្លើយដោយគ្មានការស្ទាក់ស្ទើរថា នោះគឺ " Lena Oberdorf ដែលជាកំពូលកីឡាការីនី នៅក្នុងក្រុម Martina Voss Tecklenburg បន្ទាប់ពីនាងបានចូលរួមការប្រកួត World Cup 2019 ។ Lena Oberdorf មានអាយុ ១៩ឆ្នាំ មកពីក្លឹប Wolfsburg ។
នាងអាចជាកីឡាការីនីវ័យក្មេងដែលទទួលបានការសរសើរនៅទ្វីបអឺរ៉ុប ហើយនាងធ្លាប់ជាជើងឯករងនៃក្របខណ្ឌ Champions League ផងដែរ។ លើសពីនេះ កាលពីឆ្នាំ ២០១៧ នាងជា U-17 ដែលឈ្នះការប្រកួត ហើយត្រូវបានគេបោះឆ្នោតជាកីឡាការីនីលេងល្អបំផុត។ ពួកគេសរសើរពីកាយសម្បទារបស់កីឡារីនីវ័យក្មេង Oberdorf ជាទីបំផុត ហើយខ្លួននាងផ្ទាល់ក៏បានលើកឡើងថា ការមានឱកាសបានចូលរួមច្រើនពីការប្រកួតបានធ្វើឲ្យនាងកាន់តែរីកចម្រើនឡើងៗ។
២. Jordyn Huitema, FW (អាយុ ២០ឆ្នាំ)
បើអ្នកទៅលេងប្រទេសកាណាដា អ្នកអាចនឹងលឺពីភាពអស្ចារ្យនៃការស៊ុតបាល់បញ្ចូលទីនៅវិនាទីចុងក្រោយរបស់ក្មេងស្រីម្នាក់កាលពីនាងនៅអាយុ១៥ឆ្នាំ នៃការប្រកួតកម្រិតអន្តជាតិ ដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រៀបដូចជារឿងនិទានអ៊ីចឹងដែរ។ នោះគឺកីឡាការីនី Huitema ដែលសព្វថ្ងៃមានអាយុ ២០ឆ្នាំ លេងនៅក្លឹប Paris Saint-Germani។
នៅឆ្នាំ 2017 នាងបានក្លាយជាកីឡារីនីដែលជួយរកពិន្ទុឲ្យ U-17 ក៏ដូចជា U-20 និងក្រុមផ្សេងៗទៀតផងដែរ។ Huitema បានសម្រេចចិត្តបោះបង់ការសិក្សាដើម្បីមានពេលផ្តោតលើវិស័យកីឡាឲ្យបានគ្រប់គ្រាន់ ដោយនាងបានចុះកិច្ចសន្យាជាមួយ Paris Saint-Germain កាលពីឆ្នាំ ២០១៩ ហើយពេលនោះនាងបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងរដូវកាល Champions League ។ លើសពីនេះ នាងកំពុងឈានដល់ការកាន់កាប់ Division 1 Feminine ផងដែរ។
៣. Lauren Hemp, FW ( អាយុ ២០ ឆ្នាំ)
Hemp បច្ចុប្បន្នកំពុងបម្រើនៅក្លឹប Manchester City ដោយដំបូងឡើយ នាងបានបង្ហាញខ្លួននៅ WSL ដោយពេលនោះនាងបានឈ្នះចំនួន២ដងនូវក្នុងការប្រកួតនៃសមាគមកីឡាបាល់ទាត់អាជីព (PFA) សម្រាប់ក្រុមយុវជនវ័យក្មេង តទល់នឹង U-20 ពានរង្វាន់ World Cup ដោយទទួលបានមេដាយប្រាក់ ដោយឈ្នះ FA Cup។ ថ្វីត្បិតតែពេលនោះ Hemp បានរងរបួសក្នុងរដូវកាលប្រកួតក៏ដោយ តែនាងនៅតែជម្រុញធ្វើឲ្យ Manchester City ឈានទៅរកការឈ្នះពាន។ ក្មេងស្រីអាយុ២០ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាកីឡាការីនីឆ្នើមលើទីលានវាលស្មៅ ដែលពិបាកតទល់ក្នុងស្ថានភាពមួយទល់មួយណាស់៕
ប្រសិនបើអ្នកចាប់អារម្មណ៍កម្មវិធីជុំរុំបាល់ទាត់នារីដំបូងបង្អស់នៅកម្ពុជា អាចណែនាំប្អូនស្រី ក្មួយស្រី កូនស្រី របស់អ្នកមានអាយុ ៦ -១២ឆ្នាំ ចូលរួមចុះឈ្មោះជាមួយ GO FC តាមដំណនេះ Link សូមបញ្ជាក់ កម្មវិធីជំរុំបាល់ទាត់ នឹងរៀបចំនៅថ្ងៃ ២៩ ឧសភា ម៉ោង ៤- ៦:៣០ល្ងាច នៅទីលាន CIS Roller Dome។ ចុះឈ្មោះមុន ដើម្បីចូលរួមវគ្គហ្វឹកហាត់ជាមួយ GO FC