រដ្ឋមន្ត្រី​ការបរទេស​បែលហ្ស៊ិក​សុខ​ចិត្តលាលែង​ពី​តំណែង ដើម្បី​មើល​ថែ​ប្តី​ដែល​ឈឺ

  • 2022-05-03 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោកស្រី Sophie Wilmès ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្ស៊ិក និយាយថា លោកស្រីនឹងចុះចេញពីតំណែងជាបណ្ដោះអាសន្ន ដើម្បីនៅមើលថែទាំស្វាមីរបស់នាង ដែលកំពុងតែមានជំងឺមហារីកខួរក្បាល។ លោកស្រីនឹងឈប់សម្រាករហូតដល់ ចុងរដូវក្តៅ ប្រសិនបើស្ថានភាពគ្រួសាររបស់នាងបានប្រសើរឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រី Alexander De Croo បាននិយាយថា ជម្រើសរបស់លោកស្រី Wilmès គឺបង្ហាញអំពីការគោរពបំផុត ពីព្រោះមុននឹងសម្រេចចិត្តបែបនេះ នាងបានធ្វើការពិគ្រោះយោលបលយ៉ាងលម្អិតបំផុតជាមួយ​នាយក​រដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា នាងនឹងមិនលាលែងពីតំណែងជាផ្លូវការពីរដ្ឋាភិបាលនោះទេ ហើយអំណាចរបស់នាងនឹងត្រូវផ្ទេរជាបណ្ដោះអាសន្នទៅកាន់រដ្ឋមន្ត្រីផ្សេងទៀតដោយ «ព្រះរាជក្រឹត្យ​»។ លោកស្រីបន្តថា ការធ្វើជារដ្ឋមន្ត្រីទាមទារភាពហ្មត់ចត់ ពេលវេលា និងការប្តេជ្ញាចិត្តទាំងស្រុង ដែលនឹងមិនអនុញ្ញាតឲ្យនាងមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារក្នុងអំឡុងពេលដ៏លំបាកនេះឡើយ។

លោកនាយករដ្ឋមន្ត្រីបាន​អះអាងថា លោក​នឹង​ទទួល​តំណែង​ជា​បណ្ដោះអាសន្ន​របស់​លោកស្រី Wilmès ជា​រដ្ឋមន្ត្រី​ការបរទេស៕

ចុចអានបន្ដ៖ បារាំងបានបង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម