បារាំងបានបង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា

  • 2022-05-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​បារាំង​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​ដាក់​ទោស​ចំពោះ​ការ​ប្រើ​អ្វី​ដែល​គេ​ហៅ​ថា «​ការ​ព្យាបាល​​ឲ្យការប្រែចិត្ត​» ដើម្បី​ព្យាយាម​ផ្លាស់ប្តូរ​និន្នាការ​ផ្លូវ​ភេទ ឬ​អត្តសញ្ញាណ​ភេទ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។

វិធានការ​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​សំឡេង ​១៤២​ ទល់​នឹង​ ០។ នរណាម្នាក់ដែលត្រូវបានកាត់ទោសនៅក្រោមច្បាប់ថ្មីនេះអាចប្រឈមទៅនឹងការផាកពិន័យរហូតដល់ ៣០,០០០ អឺរ៉ូដែលស្មើនឹង (២៥,០០០) ផោននឹងត្រូវជាប់គុកពីរឆ្នាំទៀត។ ប្រធានាធិបតី Emmanuel Macron បានសរសើរសារនៅលើ Twitter ថា “ការរស់នៅ ការធ្វើជាបែបខ្លួនឯង មិនមែនជាឧក្រិដ្ឋកម្មនោះទេ”

ច្បាប់នេះត្រូវបានគាំទ្រយ៉ាងលើសលប់រួចទៅហើយនៅក្នុងសភាជាន់ខ្ពស់របស់បារាំង។ ព្រឹទ្ធសភា ជាកន្លែងដែលវាត្រូវបានអនុម័តដោយសំឡេង ៣០៥ ទល់នឹង ២៨ ដោយគណបក្សសាធារណរដ្ឋអភិរក្សនិយមបានជំទាស់។ ច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ នៅពេលដែលបានចុះហត្ថលេខាដោយលោក Macron

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសម្តងហើយម្តងទៀតនូវ «​ការ​ព្យាបាល​​ឲ្យការប្រែចិត្ត​» ដែលអាចប្រើវគ្គជាក្រុមដើម្បីនិយាយ ការចាក់ថ្នាំ ការឆក់អគ្គិសនី និងការអធិស្ឋានក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរអត្តសញ្ញាណរបស់អ្នកស្រឡាញ់ភេទដូចគ្នា «LGBTQ​»

ការជាប់ពន្ធនាគារនឹងកើនឡើងដល់ ៣ ឆ្នាំ និងផាកពិន័យបន្ថែមរហូតដល់ ៤៥,០០០ អឺរ៉ូដែលស្មើនឹង (៣៧,០០០) ផោនប្រសិនបើការអនុវត្តនេះធ្វើទៅលើក្មេងៗ និងមនុស្សវ័យជំទង់។ ច្បាប់ស្រដៀងគ្នានេះត្រូវបានអនុម័តនៅក្នុងប្រទេសមួយចំនួនទៀតជុំវិញពិភពលោក រួមទាំងកាណាដា ប្រេស៊ីល អេក្វាឌ័រ ម៉ាល់តា អាល់បានី និងអាល្លឺម៉ង់៕

ចុចអានបន្ដ៖ UK៖ កំពុងត្រូវការមនុស្សរាប់ពាន់នាក់ ដើម្បីសាកល្បងថ្នាំព្យាបាលប្រឆាំងកូវីដថ្មី

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម