ញត្តិច្បាប់ថ្មីសម្រាប់សត្វឆ្កែ បន្ទាប់ពីទទួលរងការវាយប្រហារពីសត្វឆ្កែដទៃរហូតពិការភ្នែក
- 2022-04-29 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញត្តិច្បាប់ថ្មីសម្រាប់សត្វឆ្កែ បន្ទាប់ពីទទួលរងការវាយប្រហារពីសត្វឆ្កែដទៃរហូតពិការភ្នែក
ការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើងចំពោះសត្វឆ្កែ Shih Tzu និងសត្វឆ្កែដទៃទៀតដែលបានបណ្ដាលឲ្យ Shih Tzu បាត់បង់ភ្នែកម្ខាង។ ញត្តិមួយត្រូវបានចាប់ផ្តើមដាក់ ដោយទាមទារឲ្យម្ចាស់សត្វចិញ្ចឹមទាំងអស់មានទំនួលខុសត្រូវ និងទទួលខុសត្រូវចំពោះទង្វើនឹងសកម្មភាពរបស់សត្វចិញ្ចឹមពួកគេ។
Rebecca Chapman ដែលជាម្ចាស់របស់សត្វឆ្កែ Shih Tzu ឈ្មោះ Rupert បាននាំ Rupert ទៅដើរលេងនៅឯឆ្នេរ Ramsgate ខណៈពេលនោះមានសត្វឆ្កែមួយក្បាល់ទៀតបានរត់មកខាំ Rupert រហូតដល់បាត់បង់ភ្នែក។ Rebecca បានខំស្រែកឆោឡោឲ្យសត្វឆ្កែនោះឈប់ និងបានព្យាយាមចាប់ Rupert ឡើងភ្លាម។
នាងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរហួសយ៉ាងធ្ងន់ធ្ងរ ហើយម្ចាស់ឆ្កែផ្សេងទៀតបានដើរចេញដោយគ្មានទំនួលខុសត្រូវអ្វីបន្ដិចសោះ ប៉ុន្តែបែរជានិយាយថា ការវាយប្រហារនោះបានកើតឡើងក៏ព្រោះតែ Rupert ជាអ្នករំខានទៅវិញ។ បន្ទាប់ពីបានទៅពេទ្យសត្វ ពេទ្យបានប្រាប់ថាភ្នែករបស់ Rupert មិនអាចសង្គ្រោះបាន។ នាងក៏បានសម្រេចចិត្តទៅដាក់ញត្តិដើម្បីឲ្យម្ចាស់ឆ្កែមួយនោះទទួលខុសត្រូវចំពោះទង្វើរបស់សត្វចិញ្ចឹមរបស់ពួកគេ។
"ម្ចាស់ត្រូវតែទទួលខុសត្រូវបន្ទាប់ពី Shih Tzu បាត់បង់ភ្នែក" មិនមែនដើរចេញដូចជាមិនមានអ្វីកើតឡើងនោះទេ។ នេះប្រសិនបើពួកគេបោកកម្ទេចកុំព្យូទ័រយួរដៃរបស់ខ្ញុំ ពួកគេនឹងទទួលខុសត្រូវ ប៉ុន្តែសម្រាប់ឆ្កែរបស់ខ្ញុំវិញ ពួកគេបែរជាមិនខ្វល់៕
មកទល់ពេលនេះ Rupert នៅញ័រ ហើយនៅតែតក់ស្លុតជានិច្ច។ នាងបានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស ប៉ុន្តែរហូតមកដល់ពេលនេះមិនមាននរណាអើពើឡើយ។ នាងបានបន្ដថា "ឆ្កែមិនមែនជារបស់លេងទេ វាជាសមាជិកគ្រួសារ" ឥឡូវនេះសត្វឆ្កែរបស់ខ្ញុំនឹងត្រូវរស់នៅដោយភ្នែកពិការតែមួយ៕
ចុចអានបន្ដ៖ វិធីសាស្ត្រក្នុងការជួយថែរក្សាសត្វឆ្កែរបស់អ្នកនៅពេលវាកំពុងតែមានផ្ទៃពោះ