៤ យ៉ាងដែលមនុស្សគ្រប់រូប មិនគួរជំពាក់នរណា ទោះស្និទ្ធិយ៉ាងណាក៏ដោយ ដើម្បីខ្លួនបានធូរស្រាល
- 2022-04-30 05:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាងដែលមនុស្សគ្រប់រូប មិនគួរជំពាក់នរណា ទោះស្និទ្ធិយ៉ាងណាក៏ដោយ ដើម្បីខ្លួនបានធូរស្រាល
៤ យ៉ាងដែលមនុស្សគ្រប់រូប មិនគួរជំពាក់នរណា ទោះស្និទ្ធិយ៉ាងណាក៏ដោយ ដើម្បីខ្លួនបានធូរស្រាល អារម្មណ៍ថាហត់ជាទីបំផុត។
១. ជំពាក់លុយ
មនុស្សជាច្រើននៅតែគិតថា បងប្អូននៅក្នុងផ្ទះ មិនចាំបាច់បែងចែក របស់ខ្ញុំ របស់គេឡើយ ធ្វើបែបនេះទើបស្និទ្ធិស្នាល។ យ៉ាងណាក្ដី រឿងអ្វីមិនបែងចែកបាន តែរឿងលុយកាក់មិនអាចមិនបែងចែកឡើយ ព្រោះយូរអង្វែងទៅ នឹងមើលមុខគ្នាមិនចំ។ មានតែការច្បាស់លាស់លុយកាក់ប៉ុណ្ណោះ ទើបជួយឲ្យបងប្អូនរស់នៅចុះសម្រុងគ្នា។
២. ជំពាក់គុណគេ
អ្វីដែលធ្វើខ្លួនឯងបាន គួរប្រឹងឲ្យអស់ពីសមត្ថភាពកុំឲ្យពឹងពាក់អ្នកដទៃ ដ្បិតនៅពេលដែលជំពាក់គុណគេហើយ នឹងពិបាកសងទៅថ្ងៃក្រោយខ្លាំងណាស់។ ហើយក៏ដោយសារតែការជំពាក់គុណនេះដែរ នឹងអាចឲ្យអ្នកមិនអាចធ្វើអ្វីតាមអំពើចិត្ត ព្រោះខ្លាចប៉ះពាល់ដល់អ្នកដែលធ្លាប់ជំពាក់គុណ។
៣. ជំពាក់ទំនួលខុសត្រូវ
ជីវិតមួយនេះ ប្រៀបដូចជាឆាកល្ខោន ដោយមនុស្សម្នាក់ៗ នៅក្នុងឆាកល្ខោននោះ សុទ្ធតែមានតួនាទីរៀងៗខ្លួន។ ឧទាហរណ៍ ម្នាក់មានទំនួលខុសត្រូវជាមួយឪពុកម្ដាយ ម្នាក់ជាមួយបងប្អូន ម្នាក់ជាប្ដីប្រពន្ធកូនជាដើម។ ដូចនេះយើងមានតួនាទីអ្វី ត្រូវបំពេញឲ្យល្អ កុំឲ្យគេទទួលជំនួសឲ្យសោះ។
៤. ជំពាក់ពេលវេលា
សាច់ញាតិ មិត្តជិតស្និទ្ធិរបស់យើង មិនដែលត្រូវការឲ្យយើងជោគជ័យខ្លាំង ហក់លោតខ្លាំងទើបអាចមកជួបគេវិញ។ ដោយគ្រាន់តែសមាជិកក្នុងគ្រួសារ មិត្តភ័ក្ដិចេះស្រលាញ់គ្នា គឺល្អពេកទៅហើយ ដូចនេះសូមចំណាយពេលនៅក្បែរអ្នកមានគុណ អ្នកជាទីស្រលាញ់ឲ្យបានច្រើនៗ ព្រោះអំឡុងពេលយើងពុះពារដើម្បីអាជីពការងារ ពួកគាត់ក៏កំពុងចាស់ទៅដូចគ្នាដែរ៕