ប៉ុន្មានចំណុចនេះបញ្ជាក់ថាអ្នកគឺជាមនុស្សល្អ និងគួរឲ្យរាប់អានបំផុត
- 2022-04-29 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានចំណុចនេះបញ្ជាក់ថាអ្នកគឺជាមនុស្សល្អ និងគួរឲ្យរាប់អានបំផុត
អ្នកប្រហែលជាមិនដឹងទេអំពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកដទៃ ឬចំពោះខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយមានសញ្ញាជាច្រើនដែលអាចបញ្ជាក់បានថាមនុស្សម្នាក់នោះគឺជាមនុស្សល្អឬអត់។ អ្នកមិនចាំបាច់ឲ្យនរណាម្នាក់មកនិយាយប្រាប់អ្នកថា អ្នកគឺជាមនុស្សចិត្តល្អនោះឡើយ អ្នកគ្រាន់តែធ្វើការកត់សម្គាល់ដោយខ្លួនឯងទៅលើអាកប្បកិរិយាមួយចំនួនដែលមនុស្សនោះធ្វើមកកាន់អ្នក ឬអ្នកធ្វើទៅកាន់ពួកគេ ហើយអ្នកនឹងទទួលបានចម្លើយ។
ប្រសិនបើអ្នកពិតជាចង់ធ្វើការវាយតម្លៃអំពីគុណសម្បត្តិ អំពីចំណាប់អារម្មណ៍ និងអំពីការគិតរបស់អ្នកដទៃចំពោះអ្នកនោះ អ្នកត្រូវសម្លឹងមើលទៅលើអាកប្បកិរិយាទូទៅរបស់មនុស្សទាំងនោះដែលកំពុងតែធ្វើសកម្មភាពទៅកាន់នរណាម្នាក់នៅក្នុងជីវិតរស់នៅ ហើយអ្នកក៏អាចប្រើវិធីនេះមកធ្វើការវាយតម្លៃចំពោះខ្លួនឯងបានផងដែរ។
មិនថាអ្នកយល់ឃើញ ឬមិនយល់នោះទេ ប៉ុន្តែអាកប្បកិរិយា និងរឿងដែលបានកើតឡើងទាំងនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកគឺជាមនុស្សល្អជាងអ្វីដែលអ្នកបានដឹងទៅទៀត៖
នៅក្នុងទំនាក់ទំនងជាមួយមិត្តភក្តិ ជាមួយដៃគូសង្សារ ក្រុមគ្រួសារ ឬមិនថាសង្គមរស់នៅក៏ដោយ ការរក្សារភាពស្មោះត្រង់ ការរក្សាភាពស្ងប់ស្ងាត់នៅក្នុងគ្រប់ស្ថានភាពទាំងអស់គឺជារឿងដែលមនុស្សម្នាក់ៗត្រូវតែធ្វើឲ្យបានជាប្រចាំ ពីព្រោះមនុស្សគ្រប់គ្នានឹងចូលចិត្តអ្នក។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និងចេះរក្សាគំនិតវិជ្ជមានជានិច្ច វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់នៅសង្គមរស់នៅ៕
ចុចអានបន្ត៖ ទម្លាប់មិនល្អ ៤ យ៉ាងដែលបណ្ដាលឲ្យអ្នកមិនសូវយកចិត្តទុកដាក់ជាមួយការងារ