មូលហេតុចម្បង ៣ យ៉ាងដែលមនុស្សភាគច្រើនតែងតែជ្រើសរើសយកជម្រើសមិនល្អក្នុងជីវិត

  • 2022-04-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងសម័យទំនើបនេះ មនុស្សអាចមានជម្រើសនឹងការណែនាំជាច្រើន ប៉ុន្តែពួកគេនៅតែធ្វើខុសពេលខ្លះ ហើយគ្មាននរណាម្នាក់អាចមើលខុស ឬត្រូវនៅថ្ងៃខាងមុខបាននោះទេ។ មនុស្សគ្រប់រូបតែងតែបង្កើតជម្រើសជីវិតមិនល្អជាច្រើនគ្រប់ពេលវេលាដូចជាការបោះបង់ការងារដ៏ល្អដើម្បីទៅបណ្ដាក់ទុនខុសលើអ្វីមួយដែលទទួលបានមកវិញនូវផលអាក្រក់ ឬការព្យាយាមធ្វើរឿងគ្រោះថ្នាក់ជាដើម។ វាគឺជារឿងដែលកើតឡើងធម្មតាទៅហើយសម្រាប់មនុស្សលោក ប៉ុន្តែមិនមែនដោយសារតែជម្រើសរបស់នរណាម្នាក់មិនល្អ បានន័យថាពួកគេនោះជាមនុស្សអាក្រក់មិនល្អឡើយ។

តើអ្នកធ្លាប់ដែលបានគិតទេថា មូលហេតុអ្វីទៅបានជាមនុស្សមួយចំនួនតែងតែបង្កើតជម្រើសមិនល្អក្នុងជីវិតរស់នៅរបស់ពួកគេ? ពេលខ្លះវាហាក់ដូចជាពួកគេធ្វើការសម្រេចចិត្តដោយ មន្ទិលសង្ស័យ ហើយវាបានធ្វើឲ្យអ្នកមានអារម្មណ៍ថា បើទោះបីជាអ្នកខិតខំព្យាយាមជួយពួកគេយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយដោះស្រាយពួកគេបាន។

ទាំងនេះគឺជាហេតុផលបីយ៉ាងដែលមនុស្សមួយចំនួនបង្កើតជម្រើសមិនល្អឬខុសនៅក្នុងជីវិតរស់នៅរបស់ពួកគេ៖

១. មនុស្សបង្កើតការប្រៀបធៀបមិនល្អ ការសម្រេចចិត្តភាគច្រើនគឺផ្អែកលើការជ្រើសរើសចេញពីជម្រើសជាច្រើន និងផ្អែកទៅលើទំនោរ ឬផ្នត់គំនិតដែលអ្នកធ្លាប់បានឆ្លងកាត់ក្នុងឆាកជីវិត។

២. ភាពភ័យខ្លាចនឹងបំណងប្រាថ្នាឆោតល្ងង់ វាត្រូវបានគេរកឃើញថា លំដាប់នៃប្រព័ន្ធប្រសាទនៅក្នុងខួរក្បាលធ្វើឲ្យមនុស្សយល់ឃើញតាមរបៀបដែលផ្ទុយស្រលះពីការពិតនៅក្នុងកាលៈទេសៈមួយចំនួនដែលវាទាក់ទងទៅនឹង IQ ឬអាកប្បកិរិយាកាលពីមុន ហើយត្រូវបានគេហៅថា “ការផ្លាស់ប្ដូរនៃខួរក្បាល”។

៣. មនុស្សមានបញ្ហាក្នុងការវិភាគស្ថានភាព ព័ត៌មានគឺសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ប៉ុន្តែនៅពេលចំនួននៃព័ត៌មានមានច្រើនលើសលប់ឬមិនពិត វាអាចធ្វើការគ្របដណ្ដប់ទៅលើមនុស្សបាន ហើយមនុស្សនឹងសម្រេចចិត្តធ្វើការដោះស្រាយបញ្ហាដោយផ្អែកទៅលើព័ត៌មានមិនពិតទាំងនោះ។

ពេលខ្លះភាពលំអៀងរបស់អ្នក និងវិធីដែលខួរក្បាលរបស់អ្នកដោះស្រាយឧបសគ្គដ៏ធំបំផុតដែលអ្នកប្រឈមមុខអាចធ្វើឲ្យអ្នកសម្រេចចិត្តឆោតល្ងង់ក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅបាន។ អារម្មណ៍ក៏ជាកត្តាមួយទៀតដែលអាចប៉ះពាល់ដល់គុណភាពនៃការសម្រេចចិត្តរបស់អ្នកបានដែរ ហើយការថប់បារម្ភអាចប៉ះពាល់ដល់ការយល់ឃើញរបស់អ្នកចំពោះពិភពលោក និងបណ្ដាលឲ្យអ្នកជ្រើសរើសសម្រេចចិត្តខុស។

មនុស្សចាប់ផ្ដើមធ្វើខុស ឬសម្រេចចិត្តខុសគឺនៅពេលដែលពួកគេទទួលរងសម្ពាធខ្លាំង ជាឧទាហរណ៍មិត្តរបស់អ្នកបានសម្រេចចិត្តចាប់ផ្ដើមផឹកស្រាដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងសម្ពាធជីវិត ឬការងារបាន។ ដូច្នេះអ្នកមិនត្រូវវាយតម្លៃពួកគេឡើយ ផ្ទុយទៅវិញអ្នកគួរតែផ្ដល់ការយល់ចិត្ត ការអាណិតអាសូរទៅកាន់ពួកគេ និងក្លាយជាមនុស្សដែលអាចពឹងពាក់បាននៅពេលដែលពួកគេត្រូវការបំផុត៕

ចុចអានបន្ត៖ វិធីទាំង ៣ យ៉ាងនេះអាចធ្វើឲ្យអ្នកចេះស្រឡាញ់អំពីរូបរាង និងសម្រស់របស់ខ្លួនឯង

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម