ប៉ុស្តិ៍​លេខ​៣​ថៃ​ទិញ​សិទ្ធិ​រឿង The World of the Married ​ថត​ឡើង​វិញ

  • 2022-04-25 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​ភាពយន្ត​ភាគ​ល្បី​ឈ្មោះ​កូរ៉េ The World of the Married ត្រូវ​បាន​ផលិតករ​ថៃ​ទិញ​សិទ្ធិ ដោយ​មាន​ការ​ចូលរួម​សុទ្ធ​តែ​ជា​សិល្បករ​ជួរ​មុខ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Thairath បាន​រាយការណ៍​​ថា ប៉ុស្តិ៍​ទូរទស្សន៍​លេខ ៣​របស់​ថៃ បាន​ទិញ​សិទ្ធិ​ផលិត​រឿង The World of the Married ពី​អង់គ្លេសបាន​សម្រេច​ហើយ ដោយ​រឿង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​​កំពូល​តារា​សម្ដែង​ដូច​ជា Ann Thongprasom, Ananda Everedham និង Patricia Good។

ដោយ​សារ​តែ​នេះ​គឺ​ជា​គម្រោង​ធំ ដូច​នេះ​ប៉ុស្តិ៍​លេខ ៣ បាន​សហការ​ជាមួយ​​ផលិតកម្ម BBC One ដើម្បី​ថត​ស្នាដៃ​នេះ។ នាយក​ផ្នែក​លក់​របស់​ប៉ុស្តិ៍​លេខ៣​បាន​សម្ដែង​ការ​ត្រេកអរ​ក្រោយ​ប៉ុស្តិ៍​នេះ​ទិញ​បាន​សម្រេច​ត្បិត​សាច់​រឿង បែប​មនុស្ស​ប្រុស​សាវ៉ា ក្បត់​ប្រពន្ធ​មាន​ស្រី​បែប​នេះ គឺ​មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ថៃ​ជា​ខ្លាំង។

មុន​នោះ​ដែរ The World of the Married គឺ​ជា​ខ្សែ​ភាពយន្ត​កូរ៉េ​ដែល​មាន​ចំនួន​អ្នក​មើល​ខ្ពស់​បំផុត​របស់​ប៉ុស្តិ៍​ខ្សែ​កាប​ទាំង​អស់។ ថៃ​គឺ​ជា​ប្រទេស​ទី​៧​ដែល​មាន​សិទ្ធិ​ផលិត​រឿង​នេះ ក្រោយ​ប្រទេស​ដូច​ជា បារាំង រុស្សី ឥណ្ឌា កូរ៉េ ទួគី និង​ហ្វីលីពីន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម