តារា​រ៉េប​ថៃ​ជួយ​ឲ្យ​ទីផ្សារ​ស្វាយ​ក្នុង​ស្រុក​កើន​ឡើង ព្រោះ​ច្រៀង​បណ្ដើរ​ញ៉ាំ​ស្វាយ​បណ្ដើរ

  • 2022-04-21 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំនួន​អ្នក​ចង់​ញ៉ាំ​ផ្លែ​ស្វាយ​បាន​កើន​ឡើង​ជា​ខ្លាំង ក្រោយ​តារា​ចម្រៀងរ៉េប​ល្បី​ឈ្មោះ​ថៃ Milli ញ៉ាំ​បាយ​ដំណើប​ស្វាយ​ទុំ​បណ្ដើរ​ ច្រៀប​បណ្ដើរ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មា​ន NME បាន​រាយការណ៍​ថា តារា​ចម្រៀង​រ៉េប​ជួរ​មុខ​ថៃ Milli បាន​ធ្វើ​ឲ្យ​ផ្ទុះ​បណ្ដាញ​សង្គម​ក្រោយ​នាង​បង្ហាញ​ខ្លួន​សម្ដែង​ក្នុង​កម្មវិធី Coachella 2022 នៅសហរដ្ឋ​អាមេរិក ជាមួយ​តារា​ល្បី​ឈ្មោះ​ពិភពលោក​ជា​ច្រើន​ទៀត។

មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី ស្រី​ស្អាត​អាយុ ១៩​ឆ្នាំ បាន​សម្ដែង​បទ Mango Sticky Rice (បាយ​ដំណើប​ស្វាយ​ទុំ)។ នៅ​ពេល​សម្ដែង​ជិត​ចប់​បទ តារា​កើត​ឆ្នាំ ២០០២ បាន​យក​ចាន​បាយ​ដំណើប​ស្វាយ​ទុំ​មក​ញ៉ាំ ហើយ​បាន​សួរ​ទស្សនិកជន​ថា​ចង់​ញ៉ាំ​ជាមួយ​ខ្លួន​ ឬអត់។

ក្រោយ​ការ​សម្ដែង​របស់ Milli ចប់ ស្វាយទុំ​បាន​ក្លាយ​ជា​ពាក្យ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Twitter។ បណ្ដាញ​ព័ត៌មាន Bangkok Post នាយករដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha បាន​ប្រាប់​ឲ្យ​ក្រសួង​វប្បធម៌​ថៃ​ឲ្យ​ស្នើរ អង្គការ UNESCO ឲ្យ​ដាក់​បាយ​ដំណើប​ស្វាយ​ទុំ​ជា​បេតិកភណ្ឌ​ជាតិ។

អាជីវករ​នៅ​ផ្សារ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចង់​ទិញ​ស្វាយ​បាន​កើន​ឡើង​៥០​ភាគរយ។ រីឯ​កម្មវិធី​កុម្ម៉ង់​ម្ហូប​អនឡាញ Line Man បាន​ទទួល​ការ​កើន​ឡើង​ពី​បាយ​ដំណើប​ស្វាយ​ទុំ​ដល់​ទៅ ៣៥០​%។ Milli បាន​សម្ដែង​លើ​ឆាក​តែ​មួយ​​ជាមួយ​តារា​ល្បី​ឈ្មោះ​ដូច​ជា Billie Elish, 2NE1, Jackson Wang, Hikaru Utada និង BIBI ជាដើម​៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម