Big Bang ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដក​ទុន​ចេញ​ពី​ YG ក្រោយ​ចេញ​ចម្រៀង​តែ​មិន​សម្ដែង

  • 2022-04-20 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​អ្នក​វិនិយោគ​របស់​ក្រុមហ៊ុន​ចម្រៀង YG Entertainment ​បាន​ស្រងាក​ចិត្ត​ក្រោយ​កំពូល​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ Big Bang ចេញ​ចម្រៀង​ថ្មី តែ​មិន​សម្ដែង​លើ​ឆាក​ផ្ទាល់។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា​មុន​នេះ បណ្ដាញ​ព័ត៌មាន Hankyung បាន​រាយការណ៍​ថា នៅ​ក្នុង​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​ៗ​នេះ អ្នក​វិនិយោគទុន​របស់​ផលិតកម្ម YG Entertainment បាន​សម្ដែង​ការ​អស់​សង្ឃឹម​ជា​ខ្លាំង ក្រោយ​ពេល​ពួក​គេ​ដឹង​ថា កំពូល​ក្រុម​ចម្រៀង Big Bang ដែល​ទើប​តែ​បញ្ចេញ​ចម្រៀង​ថ្មី​នេះ នឹង​មិន​សម្ដែង​បទ​ទាំង​នេះ​លើ​ទូរទស្សន៍​ឡើយ។

តាមនោះ​ដែរ ក្រុម​អ្នក​វិនិយោគ​បាន​លក់​ភាគហ៊ុន​រប​ស់​ខ្លួន​ចេញ ក្រោយ​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ចម្រៀង​ខាង​លើ ដែល​បណ្ដាល​ឲ្យ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ជាក់​ស្ដែង មុន​ពេល​គេ​លក់​ភាគហ៊ុន​ចេញ ភាគហ៊ុន​របស់ YG មាន​តម្លៃ ៧១១០០​វ៉ុន​ក្នុង​មួយ​ភាគហ៊ុន ហើយ​បាន​ធ្លាក់​ចុះ​សល់ ៦៥៨០០វ៉ុន និង​ពេល​ខ្លះ​ធ្លាក់​សល់ ៦០០០០វ៉ុន​ទៀត​ផង។

មិន​ត្រឹម​តែ​មិន​សម្ដែង​នោះ​ទេ ម្ចាស់​បទ Bang Bang Bang ក៏​មិន​បញ្ចេញ​ស៊ីឌី ពោល​គឺ​លក់​តែ​ចម្រៀង​អនឡាញ។ ទន្ទឹម​នឹង​នោះ ក៏​មាន​ព័ត៌មាន សមាជិក TOP នឹង​ចេញ​ពីក្រុម ដូច​នេះ​គេ​នាំ​គ្នា​លក់​ហ៊ុន​ចេញ​មុន​ មុន​ពេល​ហ៊ុន​ធ្លាក់​តម្លៃ​ជាង​នេះ​ទៀត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម