រឿងត្រូវធ្វើ ប្រសិនបើអ្នកមានអារម្មណ៍ថាកំពុងនឹកនរណាម្នាក់

  • 2022-04-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែត្រូវការភាពរីករាយ និងត្រូវការភាពស្និទ្ធស្នាល ឬការគាំទ្រពីអ្នកដ៏ទៃ ដូច្នេះវាអាចជាការលំបាកក្នុងការបែកចេញពីមនុស្សដែលធ្លាប់តែយកចិត្តទុកដាក់ចំពោះអ្នក។ ការបាត់មិត្តភក្តិដែលផ្លាស់ទីទៅឆ្ងាយ ការចាកចេញបន្ទាប់ពីការលែងលះគ្នា ឬសោកសៅចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ជាដើម។ មិនថាវាជាការបែកគ្នាអចិន្ត្រៃយ៍ ឬក៏បណ្ដោះអាសន្ននោះទេ វាគឺជារឿងធម្មតាទៅហើយក្នុងការប្រាថ្នាចង់បានមនុស្សដែលលែងជាចំណែកនៃជីវិតប្រចាំថ្ងៃរបស់អ្នក ហើយអ្នកអាចមានមានអារម្មណ៍នឹកពួកគេនៅពេលដែលពួកអ្នកទាំងពីរបែកគ្នា។

នៅពេលដែលអ្នកនឹកនរណាម្នាក់ អ្នកអាចជួបប្រទះនូវអារម្មណ៍ គំនិត និងអាកប្បកិរិយាផ្សេងៗគ្នា។ សញ្ញាមួយចំនួនដែលបញ្ជាក់បានថាអ្នកកំពុងនឹកនរណាម្នាក់ក្នុងជីវិតរស់នៅរបស់អ្នក៖

  • ជួបប្រទះអារម្មណ៍នៃការនឹកចង់បានអំពីបុគ្គលនោះ
  • ញ៉ាំច្រើន ឬតិចជាងធម្មតា
  • មានអារម្មណ៍ខូចចិត្តអំពីក្ដីស្រឡាញ់ អារម្មណ៍ឯកោ ក្រៀមក្រំ និងមានអារម្មណ៍រំខាន
  • មានផលវិបាកក្នុងការគេងឲ្យលក់ រោគសញ្ញានៃការឈឺក្រពះ ឬឈឺក្បាលជាញឹកញាប់
  • និងការបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលអ្នកធ្លាប់ចូលចិត្តធ្វើកាលពីមុន

មានស្ថានភាព និងហេតុផលផ្សេងៗគ្នាជាច្រើនដែលអាចបណ្តាលឲ្យអ្នកនឹកមនុស្សម្នាក់ទៀត។ ការផ្លាស់ប្ដូរបែបនេះគឺជារឿងធម្មតាទៅហើយនៃឆាកជីវិត ហើយការផ្លាស់ប្តូរទាំងនោះតែងតែនាំមនុស្សទៅរកផ្លូវផ្សេងៗគ្នា ពេលខ្លះវាមានន័យថាការធ្វើដំណើររបស់អ្នកជាមួយពួកគេបានមកដល់ទីបញ្ចប់ហើយ។

មិនថាវាបណ្ដាលមកពីមូលហេតុអ្វីនោះទេ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចថែរក្សាខ្លួនឯង និងបន្ធូរអារម្មណ៍នៃការបាត់បង់ ឬភាពឯកាដែលបណ្តាលមកពីការនឹកនរណាម្នាក់បាន។ យុទ្ធសាស្ត្រដូចជាការពឹងពាក់មិត្តភក្តិផ្សេងទៀត ការធ្វើកំណត់ហេតុរឿងផ្ទាល់ខ្លួនប្រចាំថ្ងៃ ការធ្វើសមាធិ ការពិគ្រោះយោបល់ជាមួយពេទ្យចិត្តសាស្ត្រ ក៏អាចជួយឲ្យអារម្មណ៍របស់អ្នកដំណើរការបានល្អប្រសើរឡើងវិញ និងជួយឲ្យអ្នកអាចឆ្លងកាត់ការឈឺចាប់ពេលបាត់បង់ ឬនឹកមនុស្សម្នាក់ផ្សេងទៀតបាន។ ផ្តល់ពេលវេលាឲ្យខ្លួនឯងដើម្បីព្យាបាល ប៉ុន្តែត្រូវប្រាកដថាអ្នកកំពុងអនុវត្តវិធីណាមួយដើម្បីដឹកនាំថាមពលរបស់អ្នក និងរក្សាការរំខានដើម្បីកុំឲ្យអ្នកជាប់គាំងនៅមួយកន្លែងអំពីការនឹកនោះ៕

ចុចអានបន្ដ៖ រឿងសំខាន់ៗទាំង ៨ យ៉ាងដែលអ្នកមិនគួរនិយាយឡើយពេលមានការជួបជុំមិត្តភក្តិ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម