មូលហេតុទាំង ៣ យ៉ាងនេះដែលបណ្ដាលឲ្យអ្នកជួបតែមនុស្សចរិតមិនល្អ

  • 2022-04-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាៗក៏ចង់បាន ចង់ជួបតែមនុស្សល្អៗដែរ ប៉ុន្តែអ្នកមិនអាចមើលចិត្តមនុស្សធ្លុះឡើយ ហេតុដូច្នេះហើយបានជាការរាប់អានមិត្តភក្តិ ការមានដៃគូសង្សារ និងការរាប់អានមនុស្សមួយចំនួនគឺមានល្អនឹងមិនល្អ។ អ្នកខ្លះអាចជួបតែមនុស្សល្អជារឿយៗ ខណៈពេលដែលអ្នកខ្លះទៀតតែងតែជួបប្រភេទមនុស្សដែលមិនល្អ ប្រភេទមនុស្សដែលគេងចំណេញយកតែផលប្រយោជន៍ពីអ្នកដទៃ។

កុំគិតឲ្យសោះថាអាកប្បកិរិយារបស់មនុស្សទាំងនោះគឺជាកំហុសរបស់អ្នកឲ្យសោះ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងយល់អំពីប្រភេទមនុស្សទាំងនោះឲ្យបានច្បាស់វិញ ថាតើវាល្អចំពោះអ្នកឬក៏អត់? និងគួរតែរកវិធីដកខ្លួនចេញដើម្បីភាពល្អប្រសើរចំពោះខ្លួនឯង។

ទាំងនេះគឺជាមូលហេតុទាំងបីយ៉ាងនេះហើយដែលធ្វើឲ្យអ្នកជួបតែមនុស្សមិនល្អក្នុងជីវិត៖

១. អ្នកចិត្តល្អពេកក្នុងការចំណាយពេលជាមួយពួកគេ មិនថាពេលណាក៏ដោយអ្នកតែងតែធ្វើដើម្បីពួកគេ ពីព្រោះអ្នកខ្លាចថាគេអាក់អន់ចិត្ត ខឹង ឬតូចចិត្តនៅពេលដែលអ្នកមិនសម្របខ្លួនទៅតាមពួកគេ។

២. អ្នកធ្វើរឿងដដែលៗដូចជាចំណុចទីមួយ ពីព្រោះបើអ្នកមិនធ្វើទេ អ្នកខ្លាចពួកគេអាក់អន់ចិត្ត ខឹង តូចចិត្ត ឬបោះបង់អ្នកចោលទៅរាប់អានអ្នកថ្មីដែលនឹងធ្វើឲ្យអ្នកស្អប់ខ្លួនឯង។

៣. ដោយសារតែអ្នកជាមនុស្សដែលមានទឹកចិត្តល្អសប្បុរសនៅក្នុងខ្លួន ភាពសុទិដ្ឋិនិយមនឹងការគិតវិជ្ជមានរបស់អ្នកធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក ហើយអ្នកតែងតែគិតថាមនុស្សអាចផ្លាស់ប្តូរអតចារឹកបាន។

ក្រៅពីនេះវាក៏ដោយសារតែទំនោរមួយទៀតដែលតែងតែប្រាប់អ្នកថា (អំពើល្អមានឥទ្ធិពលខ្លាំងជាងអំពើអាក្រក់) ហេតុដូច្នេះហើយដែលវាជាមូលហេតុធ្វើឲ្យអ្នកងាយនឹងធ្វើការអភ័យទោសចំពោះអាកប្បកិរិយាមិនល្អរបស់អ្នកដទៃយ៉ាងងាយស្រួល និងដោយសារតែអ្នកចង់បង្ហាញពីទឹកចិត្តសប្បុរសធម៌របស់អ្នកទៅកាន់មនុស្សជុំវិញខ្លួន៕

ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗដែលអ្នកនឹងទទួលបានពីការមានអត្តចរិតចាស់ទុំ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម