Kim Soohyun គឺ​ជា​តារា​មាន​ជាង​គេ មាន​ទ្រព្យ​ច្រើន​ជាង Lee Minho ៤.៥​ដង

  • 2022-04-13 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​រួម​មាន Kim Soohyun, Lee Jong Suk និង Lee Minho ជា​ដើម។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា​មុន​នេះ បណ្ដាញព័ត៌មាន Sports Chosun បាន​រាយការណ៍​ថា យោងតាម​ទិន្និន័យ​នៃ​ក្រុមហ៊ុន CEO World គេ​បាន​រក​ឃើញ​តារា​សម្ដែង​ប្រុស​ទាំង​៥​របស់​ប្រទេស​កូរ៉េ ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ។

លទ្ធផល​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​​ផ្អើល​ជា​ខ្លាំង ត្បិត​កំពូល​តារា​សម្ដែងប្រុស Lee Minho ល្បី​ឈ្មោះ​មុន តារា​សម្ដែង​ប្រុស​លំដាប់ A Kim Soo Hyun នោះ តែ​តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភព​ផ្កាយ​មាន​ទ្រព្យ​ជាង​ប្រុស​ស្អាត F4 ដល់​៤.៥​ដង​ឯណោះ។

ខាង​ក្រោម​នេះ គឺ​ជា​តារា​សម្ដែង​ប្រុស​ទាំង​៥​របស់​កូរ៉េ ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ យោង​តាម​ទិន្និន័យ​របស់ CEO World៕

១. Kim Soo Hyun មាន​ទ្រព្យ ១១៧​លាន​ដុល្លារ

២. So Ji Sub មាន​ទ្រព្យ ៤១​លាន​ដុល្លារ

៣. Lee Jong Suk មាន​ទ្រព្យ ៣២​លាន​ដុល្លារ

៤. Lee Min Ho មាន​ទ្រព្យ ២៦​លាន​ដុល្លារ

៥. Song Joong Ki មាន​ទ្រព្យ ២៤​លាន​ដុល្លារ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម