មង្គលការតម្លៃ៤លានដុល្លារ ក្នុងភូមិគ្រឹះ ១០៣.៥លានដុល្លារ របស់កូនប្រុសច្បង Beckham
- 2022-04-11 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មង្គលការតម្លៃ៤លានដុល្លារ ក្នុងភូមិគ្រឹះ ១០៣.៥លានដុល្លារ របស់កូនប្រុសច្បង Beckham
ពិធីរៀបការរបស់ តារាម៉ូដែល Brooklyn Beckham និងតារាសម្ដែងស្រីល្បីឈ្មោះ Nicola Peltz ត្រូវបានប្រព្រឹត្តឡើងនៅគេហដ្ឋានខាងស្រីដែលមានតម្លៃជាង ១០០លានដុល្លារ។
កាលពីថ្ងៃទី ១០ ខែមេសាកន្លងទៅនេះ ពិធីរៀបអាពាហ៍ពិពាហ៍របស់ តារាម៉ូដែលប្រុស Brooklyn Beckham និងតារាសម្ដែងស្រីល្បីឈ្មោះអាមេរិក Nicola Peltz ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុង Palm Beach សហរដ្ឋអាមេរិក។ កម្មវិធីត្រូវបានធ្វើឡើងនៅផ្ទះរបស់កូនក្រមុំដែលមានតម្លៃ ១០៣.៤លានដុល្លារ និងកម្មវិធីទាំងមូលមានតម្លៃ ៤លានដុល្លារ ខាងស្រីជាអ្នកចេញទាំងអស់។
មុនថ្ងៃរៀបការ ស្រីស្អាតអាយុ ២៧ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី២ដងដើម្បីវាស់វែង និងកាត់ឈុតរៀបការរបស់ខ្លួននៅប្រេនសម្លៀកបំពាក់ Valentino។
ដើម្បីរក្សាភាពឯកជន និងសុវត្ថិភាពដល់កម្មវិធីរៀបការ ផ្ទះរបស់កូនក្រមុំត្រូវបានព័ទ្ធរបង៣ជាន់ ដើម្បីកុំឲ្យអ្នកកាសែតបានចូលមក ត្បិតភ្ញៀវកិត្តិយសសុទ្ធតែកម្រិតថ្នាក់អភិជន។ កំពូលកីឡាករបាល់ទាត់ Beckham និងភរិយា ក៏បានមានវត្តមានមុនពេលកម្មវិធីចាប់ឡើងផងដែរ។
មង្គលការរបស់អ្នកទាំងពីរគឺជាការភ្ជាប់សាច់ឈាមរបស់ ត្រកូលអភិជន Beckham និង Peltz ដោយទ្រព្យគ្រួសារអតីតកីឡាករបាល់ទាត់មានទ្រព្យសរុប ៤៥០លានដុល្លារ និងគ្រួសារមហាសេដ្ឋីហិរញ្ញវត្ថុ Pelz មានទ្រព្យសរុប ១.៧ពាន់លានដុល្លារ។ ដោយចិញ្ចៀនរៀបការដែល Brooklyn ជូនទៅកាន់ភរិយាមានតម្លៃ ៣៥ម៉ឺនដុល្លារ៕