សញ្ញាទាំង ៧ យ៉ាងនេះបញ្ជាក់ថាដៃគូរបស់អ្នកមិនចង់ធ្វើការប្តេជ្ញាចិត្តជាមួយអ្នកឡើយ
- 2022-04-11 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ យ៉ាងនេះបញ្ជាក់ថាដៃគូរបស់អ្នកមិនចង់ធ្វើការប្តេជ្ញាចិត្តជាមួយអ្នកឡើយ
មានដៃគូសង្សារជាច្រើនណាស់ដែលបានធ្វើការត្អូញត្អែរអំពីបញ្ហារបស់ខ្លួនជាមួយដៃគូទៅកាន់អ្នកដទៃ មិនថាបញ្ហាអ្វីក៏ដោយ ជាពិសេសនោះគឺអំពីការភ័យខ្លាចរបស់ដៃគូក្នុងការប្តេជ្ញាចិត្តចំពោះរឿងអនាគតជាមួយគ្នា។ វាបានធ្វើឲ្យដៃគូម្ខាងទៀតមានអារម្មណ៍ថាកំពុងតែជាប់គាំបានត្រឹមជាសង្សារ ឬបានត្រឹមជាមិត្តភក្តិដែលធ្វើឲ្យមានភាពមិនសប្បាយចិត្តកើតឡើង ហើយវាអាចធ្វើអោយមនុស្សម្នាក់នោះស្ថិតនៅក្នុងស្ថានភាពមួយច្របូកច្របល់អំពីអារម្មណ៍របស់គេ។
ការភ័យខ្លាចនៃការប្តេជ្ញាចិត្តគឺអាចបណ្ដាលមកពីការឈឺចាប់ពីអតីតកាលរបស់គេ ឬក៏ការស្ទាក់ស្ទើរចំពោះអនាគតថាខ្លួនចង់បានអ្វីឲ្យប្រាកដ។ ពួកគេអាចនឹងខ្លាចថាទំនាក់ទំនងរបស់ពួកគេអាចប្រែទៅជាការបែកបាក់មិត្តភាពប្រសិនបើពួកគេយករឿងអាពាហ៍ពិពាហ៍មកធ្វើការពិភាក្សាលឿនពេក។
ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់ថាដៃគូសង្សាររបស់អ្នកមានការភ័យខ្លាចចំពោះការប្តេជ្ញាចិត្តចំពោះអ្នកទៅលើរឿងអនាគត៖
មនុស្សម្នាក់ៗមានបុគ្គលិកលក្ខណខុសៗគ្នាដែលធ្វើឲ្យមនុស្សម្នាក់នោះក្លាយជាបុគ្គលនោះ ហេតុដូច្នេះហើយបានជាមនុស្សខ្លះខ្លាចការប្តេជ្ញាចិត្ត ខណៈពេលដែលអ្នកផ្សេងទៀតមានទំនោរចំពោះការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះដៃគូរបស់ខ្លួន តែវាមិនមែនមាន ន័យថាមនុស្សម្នាក់នោះមិនចង់ធ្វើនោះឡើយ ប៉ុន្តែពួកគេគ្រាន់តែខ្លាចអំពីទំនួលខុសត្រូវដែលពាក់ព័ន្ធយ៉ាងធំធេងនៅថ្ងៃអនាគត៕
ចុចអានបន្ត៖ វិធីមួយដែលនឹងធ្វើឲ្យអ្នកទទួលបានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ