សញ្ញាទាំង ៧ យ៉ាងនេះអាចបញ្ជាក់បានថា អ្នកមានការគោរពឲ្យតម្លៃខ្លួនឯងទាបបំផុត
- 2022-04-11 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ យ៉ាងនេះអាចបញ្ជាក់បានថា អ្នកមានការគោរពឲ្យតម្លៃខ្លួនឯងទាបបំផុត
ការគោរពឲ្យតម្លៃខ្លួនឯងគឺសំដៅទៅលើការយល់ដឹងអំពីគុណតម្លៃរបស់ខ្លួន និងការគិតអំពីសារសំខាន់នានាចំពោះខ្លួនឯង ដែលអាចរួមបញ្ចូលទាំងអារម្មណ៍នៃភាពជឿជាក់លើខ្លួនឯង អារម្មណ៍នៃការទទួលស្គាល់អំពីសមត្ថភាព និងអារម្មណ៍នៃការស្រឡាញ់ទៅលើអ្វីដែលខ្លួនមានបាន ហើយនឹងការផ្ដល់ក្ដីស្រឡាញ់ទៅកាន់អ្នកដទៃវិញផងដែរ។
ការមានភាពជឿជាក់ថាអ្នកសមនឹងទទួលបានក្តីស្រឡាញ់ និងការគោរពឲ្យតម្លៃទៅលើគំនិត ឬចំណាប់អារម្មណ៍របស់អ្នកទៅលើអ្វីមួយនោះ វាដើរតួយ៉ាងសំខាន់ណាស់ក្នុងការអនុញ្ញាតឲ្យអ្នកដទៃមានការគោរពឲ្យតម្លៃចំពោះអ្នក។ ហេតុដូច្នេះហើយបានជាការមិនគោរពឲ្យតម្លៃខ្លួនឯង ឬការគោរពឲ្យតម្លៃខ្លួនឯងទាបអាចចោទជាបញ្ហាធ្ងន់ធ្ងរនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។
ទាំងនេះគឺជាសញ្ញានៃការគោរពឲ្យតម្លៃខ្លួនឯងទាប ឬមិនគោរពឲ្យតម្លៃខ្លួនឯង៖
ការស្រាវជ្រាវក៏បានបង្ហាញដែលថាការមិនគោរពឲ្យតម្លៃខ្លួនឯង ឬការគោរពឲ្យតម្លៃខ្លួនឯងទាបអាចនឹងបណ្ដាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តជាច្រើនដូចជា ការថប់បារម្ភ ការមានអារម្មណ៍តានតឹង ការមានអាកប្បកិរិយាភ័យស្លន់ស្លោ និងជំងឺស្ត្រេសជាដើម។ ដូច្នេះមិនថាអ្នកនៅក្នុងកលៈទេសៈណាក៏ដោយ ត្រូវចេះស្រឡាញ់នឹងគោរពឲ្យតម្លៃខ្លួនឯងជានិច្ច៕
ចុចអានបន្ត៖ បើអ្នកធ្វើរឿងទាំង ៩ នេះជាប្រចាំ បញ្ជាក់ថាអ្នកសប្បាយចិត្ត និងមិនខ្វល់ពីរឿងអត់ប្រយោជន៍