កាន់តែកៀកចូលឆ្នាំខ្មែរ! មកដឹងម៉ោងទេវតាចុះ និងទ្រង់សោយអ្វី ក្នុងឆ្នាំថ្មីនេះ

  • 2022-04-07 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​នៅ​ឆ្នាំ​ថ្មី​នេះ ​​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៤​មេសា ​ត្រូវ​នឹង​ ១៣កើតខែ​ចេត្រ ​វេលា​ម៉ោង១០​ :​០០ ព្រឹក។ យោង​តាម​ផេក ទេវធីតា​សង្រ្កាន្ត ​ទេវតា​ឆ្នាំ​នេះ ជា​មគ្គនាយិកា​ព្រះ​នាម កិរិណីទេវី ជា​ទេព​ធីតា​សង្ក្រាន្ត​ប្រចាំ​ថ្ងៃ​ព្រហស្បតិ៍​ គង់​នៅ​ចាតុ​ម្មហារាជិកា ទ្រង់​អម្ពរ​ព័ណ៌​ស្លឹក​ចេក​ស្រស់​ (បៃតង​) លម្អនូវ​ព្រះ​កាណ៌​ដោយ​សៀត​ផ្កា​មន្ទារវបុស្ប អាភរណៈ​ទ្រង់​ពាក់​កែវ​មរកត ភក្សាហារ​។

​ឆ្នាំ​នេះ ​ទេវតា​ទ្រង់សោយ​ ធញ្ញហារ​ (សណ្តែក-ល្ង) ទ្រង់​អាវុធ​ព្រះ​ហស្ត​ស្តាំ​ទ្រង់​កង្វេរ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាំ​ភ្លើង ទ្រង់​គង់​ឈរ​រំពៃ​លេី​ខ្នង​គជ​សារ​ គឺ​សត្វ​ដំរី​ជា​ពាហន:​ដោយ​មិន​កាន់​ខ្សែ​បង្ហៀរ​ឡេីយ៕

អត្ថបទ៖ លឹម សុនា