មនុស្សស្រីដែលធ្លាប់លំបាកច្រើនក្នុងជីវិត ទាក់ទាញចិត្តអ្នកផងព្រោះតែបែបនេះ
- 2022-04-02 15:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលធ្លាប់លំបាកច្រើនក្នុងជីវិត ទាក់ទាញចិត្តអ្នកផងព្រោះតែបែបនេះ
ឆ្លងកាត់ការលំបាកក្នុងជីវិតកាន់តែច្រើន កាន់តែមានមន្ដស្នេហ៏
១. មិនប្រកាន់ច្រើន ហើយមានការយោគយល់ចំពោះមនុស្សជុំវិញខ្លួន
ពេលដែលធ្លាប់ជួបប្រទះរឿងជូរចត់យ៉ាងច្រើនមកហើយនោះ មនុស្សស្រីប្រភេទនេះតែងតែដាស់តឿនខ្លួណឯងជាប្រចាំថា មិនថាជីវិតពេលនេះមើលទៅស្រណុកសុខស្រួលខ្លាំងពិតមែន តែក៏មិនគួរសប្បាយរហូតភ្លេចខ្លួន មិនចេះគិតមុខគិតក្រោយនោះទេ។ ជីវិតមនុស្សមិនអាចកំណត់បាននោះទេ ពេលខ្លះក៏សប្បាយ ពេលខ្លះក៏កើតទុក្ខ ហើយបើចាំតែបន្ទោស ហើយគុំគួនមនុស្សដែលធ្វើខុសមកលើខ្លួននោះ អ្នកនឹងប្រើប្រាស់ជីវិតមួយជាតិនេះខុសមិនខាន។ ព្រោះតែមានគំនិត និង ការពិចារណាបានយ៉ាងជ្រៅជ្រះបែបនេះហើយ ទើបមនុស្សស្រីប្រភេទនេះ ចំនាយជីវិតរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ។ ការហាត់ពត់លុតដំអោយចេះ មានការអត់ធ្មត់ មានចិត្តសន្តោសប្រណីចំពោះមនុស្សជុំវិញខ្លួនបែបនេះ ធ្វើអោយកេរ្តិ៍ឈ្មោះក្រអូបសាយ មិនខ្វះអ្នកស្រលាញ់ពេញចិត្ត។
២. មានទាំងចំនេះវិជ្ជាពីសាលា និង ជីវិត
កាលពីនៅវ័យជំទង់ មនុស្សស្រីភាគច្រើនអាចនឹងគិតថា អ្វីដែលសំខាន់នោះគឺរូបរាងខាងក្រៅ សម្លៀកបំពាក់ឡូយឆាយ គ្រឿង Makeup ជាដើម តែសម្រាប់មនុស្សស្រីដែលមានបទពិសោធន៏ជីវិតច្រើនមកហើយនោះ ដឹងច្បាស់ថា ចាំបាច់មិនត្រឹមតែខាងថែទាំពីខាងក្រៅនោះទេ ការព្យាយាមធ្វើអោយខ្លួនឯងស្រស់ស្អាតពីខាងក្នុង ខាងផ្នែកចិត្តគំនិតនេះក៏កាន់តែសំខាន់ខ្លាំងទៅទឿត។ មនុស្សស្រីដែលមានការគិតបែបចាស់ទុំបែបនេះ ត្រូវបានអ្នកផងចាត់ទុកជាមនុស្សស្រីថ្លៃថ្លូរ ហើយតែងតែទទួលបានភាពជោគជ័យក្នុងជីវិតមិនខាន។ សាកសួរមើល មនុស្សប្រុស ១០ ទាំង ១០ ប្រាកដមិនមាននរណាដែលបង្ហាញថាមិនពេញចិត្តចំពោះមនុស្សដែលល្អមួយចប់បែបនេះនោះទេ។
៣. មិនចុះចាញ់ងាយៗ
មនុស្សស្រីភាគច្រើនតែងតែគិតថា បើសិនជាខ្លួនឯករាជ្យខ្លាំងពេក រឹងមាំខ្លាំងពេល ច្បាស់ជាមិនមានមនុស្សប្រុសណាម្នាក់ហ៊ានចូលមកក្បែរនោះទេ។ តែតាមពិតទៅមានតែមនុស្សស្រីដែលទន់ជ្រាយពេក នោះទេដែលមនុស្សប្រុសងាយនឹងធុញទ្រាន់ ហើយហត់ចិត្តជាមួយបំផុតនោះ។ មនុស្សស្រីនៅពេលដែលដឹងពីខ្លួនឯងច្បាស់ហើយនោះ ក៏មានម្ចាស់ការលើជីវិតខ្លួនឯង ចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានយ៉ាងល្អ ដឹងថាពេលណាគួររឹងមាំ ពេលណាត្រូវសុំអោយអ្នកដទៃជួយ អាចប្រែក្លាយជាសត្វតោដ៏កំណាចនៅពេលដែលដឹងថាអ្នកដទៃកេងចំនេញពីខ្លួន ហើយអាចប្រែក្លាយជាកូនឆ្មាគួរអោយស្រលាញ់ ពេលដែលនៅក្បែរមនុស្សដែលខ្លួនស្រលាញ់ ពេលដែលត្រូវការមនុស្សលើកទឹកចិត្ត និង មានអារម្មណ៏មិនល្អនោះ។