ត្រៀមខ្លួនហើយឬនៅ? ចួលរួមអបអរពិធីចូលឆ្នាំខ្មែរនៅ F3!

  • 2022-03-28 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដែលនឹងឈានចូលមកក្នុងពេលឆាប់ៗនាពេលខាងមុខនេះ F3 បានរៀបចំកម្មវិធីមួយដែលនឹងប្រាព្ធទៅនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២។

F3 ពាក្យពេញគឺ Friends Future Factory គឺជាផ្នែកមួយនៃគម្រោងរបស់ Friends-International និងជាកន្លែងសម្រាប់សហគ្រិនវ័យក្មេង បង្កើត ច្នៃប្រឌិតដែលទាក់ទងទៅនឹងអាជីវកម្ម ការសម្ដែង ឬការបញ្ចេញមតិយោបល់ប្លែកៗតាមរយៈពិព័រណ៍ សិក្ខាសាលា និងវគ្គសិក្សាផ្សេងៗ។

ព្រឹត្តិការណ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះនឹងមានការសម្ដែង និងការលេងហ្គេមផ្សេងៗជាច្រើនមុខទៀត ដើម្បីជាការកំសាន្តរបស់ភ្ញៀវដែលនឹងចូលរួមកម្មវិធីនេះ ហើយក្រៅពីនោះនៅមានការលក់ផលិតផលជាច្រើនផងដែរ។

នេះជារូបភាពព្រឹត្តិការណ៍លើកមុន

កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៣:០០ រសៀលរហូតដល់ម៉ោង ៩:០០ យប់។ គោលបំណងនៃការប្រារព្ធកម្មវិធីនេះឡើង ក៏ដើម្បីជាការគាំទ្រសហគមន៍ LGBTQ+ របស់ប្រទេសយើង ដែលរួមមានទាំងការសម្តែងក្បាច់រាំដោយ សិល្បៈករខ្មែរវ័យក្មេង DJ និងការសម្តែង Drag Show ដោយក្រុម LGBT រួមជាមួយ Open Mic ហើយនឹងតារាលាក់មុខ ដែលនឹងធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។ លើសពីនេះទៅទៀត យើងក៏មានការចូលរួម លក់ផលិតផល ម្ហូបអាហារពីអាជីវករខ្មែរយើងទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមតាមដាននៅលើគេហទំព័រ Facebook របស់យើងទាំងអស់គ្នា។

ចូលរួមសប្បាយជាមួយពួកយើងក្នុងកម្មវិធីដ៏ធំនេះ ហើយក៏កុំភ្លេចបន្តការការពារពីជំងឺកូវីដ-១៩ ទាំងអស់គ្នាដោយការអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីខ្លួនអ្នកផង និងមនុស្សជាទីស្រឡាញ់របស់ទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមពីពិព័រណ៍ដែលកើតមាននៅចុងសប្ដាហ៍នេះ សូមតាមដានបានតាមទំព័រហ្វេសប៊ុករបស់ Friends Future Factory៕

ទីតាំងចូលរួមចុចមើល Map

អត្ថបទពេញនិយម