វិធីសាស្ត្រ ៥ យ៉ាងនេះអាចជួយការពារអ្នកមិនឲ្យបាក់ទឹកចិត្តដោយសារតែការបដិសេធ

  • 2022-03-25 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់រួចមកហើយអំពីការបដិសេធពីនរណាម្នាក់ ឬពីកន្លែងណាមួយ។ មិនថាប្រភេទនៃការបដិសេធទាំងនោះមកពីណាក៏ដោយ ពីក្រុមគ្រួសារ មកពីមិត្តភក្តិបងប្អូន ពីការងារដែលអ្នកបានដាក់ពាក្យ ឬក៏ពីមនុស្សដែលអ្នកស្រឡាញ់ក៏ដោយ វានឹងធ្វើឲ្យអ្នកធ្លាក់បាក់ទឹកចិត្តយ៉ាងខ្លាំង និងមានការឈឺចាប់ដ៏ធ្ងន់ធ្ងរ។

ប្រសិនបើអ្នកអនុញ្ញាតឲ្យការបដិសេធទាំងនោះបំបាក់ទឹកចិត្តធ្វើបាបអ្នកបាន វានឹងមានផលប៉ះពាល់ជាច្រើនដែលទាក់ទងទៅនឹងជីវិតរស់នៅ និងទៅថ្ងៃអនាគតរបស់អ្នកបាន។ ប៉ុន្តែវាកាន់តែពិបាកទៅទៀតក្នុងការចៀសឲ្យផុតនោះ ពីព្រោះថ្ងៃណាមួយវានឹងកើតឡើងមកម្តងទៀតជាមិនខាន។

ដូចច្នេះអ្នកត្រូវរៀនសូត្រពីវា និងត្រៀមខ្លួនឲ្យហើយប្រសិនបើវានឹងកើតឡើងម្តងទៀត ហើយដើម្បីកុំឲ្យការបដិសេធនោះធ្វើបាបអ្នកបាន អ្នកត្រូវធ្វើរឿងទាំងនេះជាប្រចាំ៖

  • អ្នកត្រូវតែប្រាប់ខ្លួនឯងថា អ្នកគឺជាមនុស្សល្អប្រសើរម្នាក់ ហើយគួរធ្វើការគិតចំពោះរឿងល្អៗដែលអ្នកបានធ្វើពីមុនមក
  • ចេះផ្ដល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ចិត្តល្អចំពោះខ្លួនឯង និងផ្ដោតសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានច្រើន
  • រៀនកោតសរសើរចំពោះរឿងទាំងឡាយណាដែលអ្នកបានខិតខំព្យាយាមធ្វើ និងត្រូវលើកទឹកចិត្តខ្លួនឯងជានិច្ច
  • អ្នកត្រូវតែទទួលស្គាល់ថាការបដិសេធគឺជាការឈឺចាប់ ប៉ុន្តែអ្នកត្រូវតែផ្ដល់ហេតុផ្ដល់ឲ្យបានច្បាស់ថាវាមកពីអ្វីនឹងហេតុអ្វី
  • នៅពេលដែលអ្នកកំពុងជួបការបដិសេធ វាសំខាន់ណាស់ដែលអ្នកធ្វើអារម្មណ៍របស់អ្នកឲ្យបានស្ងប់សិន មុននឹងធ្វើការឆ្លើយតប

ប្រសិនបើមានរឿងនេះកើតឡើងនៅពេលក្រោយអ្នកនឹងដឹងថាគួរធ្វើយ៉ាងណា អ្នកនឹងដឹងពីវិធីគ្រប់គ្រងអារម្មណ៍របស់អ្នកបានល្អ និងអាចដោះស្រាយវាបានដោយសន្តិវិធី ហើយអ្នកត្រូវចងចាំថា កុំឲ្យការបដិសេធនាំអ្នកឲ្យធ្វើបាបខ្លួនឯង និងបញ្ឍប់អ្នកពីការធ្វើអ្វីៗគ្រប់យ៉ាងឲ្យសោះ៕

ចុចអានបន្ត៖ រូបមន្តពិសេសទាំង ៥ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ខ្លួនឯងបាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម