តារានិករទាំង ៥ ដែលជាប់ឈ្មោះជាកំពូលមនុស្ស

  • 2022-03-15 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្អាត ឆ្លាត ហើយពូកែខ្លាំងសម្រាប់តារានិករទាំង ៥ នេះ...

Aries

ចំនុចដែលគួរអោយទាក់ទាញខ្លាំងបំផុតសម្រាប់ Aries គឺកើតចេញភាពស្វាហាប់ មានទំនុកចិត្តលើខ្លួនឯង និង ភាពវៃឆ្លាតរបស់ពួកគេគួបផ្សំគ្នា។ ទោះជាពួកគេមានភាពវៃឆ្លាតខ្លាំងយ៉ាងណាក្ដី ក៏ពួកគេមានទម្លាប់ដាក់ខ្លួន មិនចេះអួតអាងច្រើននោះទេ។ អ្វីដែលធ្វើអោយពួកគេមានបញ្ហាជានិច្ចនោះ​ គឺព្រោះតែពេលខ្លះពួកគេធ្វើអ្វីតាមតែចិត្តចង់មួយឆាវ។ ព្រោះតែធ្វើអ្វីតាមតែចិត្តឆេវឆាវនេះ​ អាចធ្វើអោយពួកគេបាត់បង់កេរ្តិឈ្មោះដែលខំកសាងកន្លងមកបានយ៉ាងងាយបំផុត។

Leo

មនុស្សស្រី Leo នេះជាប្រភេទមនុស្សស្រីដែលមានរូបសសម្រស់ស្រស់ស្អាត ព្រមទាំងមានមន្តស្នេហ៏ខ្ពស់ថែមទៀត។ ពេលខ្លះពួកគេអាចនឹងគោរពអោយតម្លៃមនុស្សជុំវិញខ្លួនខ្លាំងហួសហេតុពេល មិនយល់ថាពេលណាគួរតែបណ្ដេញមនុស្សខ្លះចេញពីជីវិតខ្លួននោះទេ។ ពួកគេជាប្រភេទមនុស្សដែលខិតខំប្រឹងប្រែងធ្វើការងារខ្លាំងណាស់ តែងាយនឹងមានជម្លោះជាមួយអ្នកដទៃបំផុត។ ក្នុងរឿងស្នេហា ពួកគេងាយនឹងក្លាយមនុស្សទន់ខ្សោយ ងាយនឹងរងគ្រោះខ្លាំងណាស់។

Aquarius

ចំណែកឯ Aquarius វិញជាប្រភេទមនុស្សដែលមិនសូវជាងដាច់អហង្ការដូចជា ២ ឆ្នាំខាងលើនោះទេ តែក៏ជាមនុស្សដែលក្លាហានមិនធម្មតានោះទេ។ ទោះជារឹងមាំជាងគេក្នុងចំណោមឆ្នាំទាំង ១២ តែពួកគេមិនសូវជាផ្ដាច់ការខ្លាំងដូចជាមនុស្ស Scorpio នោះទេ។ បើនិយាយពីរូបសម្រស់វិញ ពួកគេនេះជាប់ឈ្មោះជាស្រីស្អាតក្នុងចំណោមមិត្តភក្តិស្រាប់ទៅហើយ។

Capricorn

អ្នកដែលកើតឆ្នាំនេះជាធម្មតាជាមនុស្សដែលមានភាពវៃឆ្លាត ពួកមានសមត្ថភាពក្នុងការគិតគូរពិចារណាយ៉ាងច្បាស់លាស់ និង ដោយសម្អាងលើហេតុ និង ផលជាធំ។ ធម្មតាពួកគេជាមនុស្សដែលចេះគិតគូរ និង មានការព្យាយាមខ្ពស់ចំពោះគ្រប់រឿងដែលខ្លួនធ្វើ។ នៅពេលដែលមានស្នេហាពួកជាមនុស្សដែលរ៉ូមែនទិចខ្លាំង តែក៏មិនផ្ដេតផ្ដួលទៅលើស្នេហាតែមួយមុខនោះទេ។

Scorpio

Scorpio មានគំនិតជាអ្នករកស៊ីខ្លាំងបំផុតហើយក្នុងចំណោមឆ្នាំទាំង ១២នេះ។ ពួកគេតែងតែអាចគិតទៅមុខមួយជំហ៊ានមុនមនុស្សភាគច្រើន ព្រមទាំងអាចគិតយ៉ាងត្រឹមត្រូវ ដោយមានការថ្លឹងថ្លែងបានយ៉ាងល្អ។ ពួកគេជាប្រភេទមនុស្សដែលមានការតាំងចិត្តខ្ពស់មិនធម្មតានោះទេ នៅពេលដែលចាត់ទុកនរណាម្នាក់ជាមិត្តភក្តិហើយនោះ ពួកគេច្បាស់ជាមិនបោះបង់ដាច់ខាត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម