មនុស្សស្រីអាចបង្កើតសំណាងខ្លួនឯងបាន ដោយផ្លាស់ប្ដូរតែ ៣ ចំណុចនេះ

  • 2022-03-14 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សដែលមានសំណាងយ៉ាងពិតប្រាកដ មិនជាមនុស្សដែលកើតសំណាងនោះទេ តែប្រភេទមនុស្សដែលចេះបង្កើតសំណាងសម្រាប់ខ្លួនឯង។

១. ប្រព្រឹត្តអំពើអាក្រក់

នៅពេលដែលមនុស្សណាម្នាក់ត្រូវការជំនួយ មិនត្រូវអោបដៃឈរមើលជាដាច់ខាត មិនត្រូវគិតថា មិនពាក់ព័ន្ធនឹងខ្លួនអ្នកនោះទេ។ ព្រោះការជួយយកអាសារអ្នកដទៃបែបនេះ មិនខុសអ្វីពីការជួយខ្លួនឯងនោះទេ ព្រោះថានៅពេលដែលអ្នកអាចមានចិត្តបែបនោះបានហើយ សំណាងនឹងដើរមករកអ្នកដោយខ្លួនឯងមិនខាន។ ដើម្បីអោយជីវិតនេះបានសុខពិតប្រាកដ អ្នកត្រូវតែរៀនចេះរកភាពកណ្ដាលពីគ្រប់រឿងដែលអ្នកធ្វើ។ ដើម្បីចុះសម្រុងជាមនុស្សជុំវិញខ្លួន អ្នកត្រូវដឹងថាពេលណាអ្នកត្រូវតែរក្សាគម្លាតជាមួយមនុស្សមួយចំនួន ពេលណាដែលត្រូវជិតស្និទ្ធ។

២. ជ្រើសរើសវិធីខុស

មនុស្សភាគច្រើនអាចនឹងយល់ច្រឡំថា សំណាងអាចនឹងមិនមករកពួកគេ ពួកសមត្ថភាពពួកគេគឺនៅស្ទើរខ្លាំងនៅឡើយ។ មិនថាជារឿងអ្វីនោះទេ វិធីដ៏ត្រឹមត្រូវអាចជួយសម្រេចការ ដោយមិនត្រូវការចំនាយកម្លាំង និង ពេលលច្រើននោះទេ។ អ្នកអាចចាប់ផ្ដើមដោយព្យាយាមសង្កេត ស្ដាប់អ្វីដែលកើតជុំវិញខ្លួនដោយយកចិត្តទុកដាក់ អ្នកអាចនឹងធ្វើអោយរឿងលំបាកៗ ក្លាយមកជាងាយស្រួលជាងមុន រឿងតូចតាចនឹងកាន់តែងាយស្រួលមិនខាន។ ការគិតគូរពិចារណាអោយបានជាក់លាក់ក៏អាចជាផ្នែកដ៏សំខាន់មួយផងដែរ ការសម្រេចចិត្តមិនច្បាស់លាស់ មានតែធ្វើអោយបាត់បង់ឱកាសល្អនោះទេ។

៣. អារម្មណ៏មិនល្អ

ជីវិតមនុស្សយើងនេះ មិនមាននរណាម្នាក់ឡើងជណ្ដើររហូត គ្មានឧបសគ្គសោះនោះទេ។ ត្រូវថាជីវិតយើងនេះ ១០ ភាគរយជាអ្វីដែលកើតឡើង ៩០ ភាពរយទៀតកើតដោយសារតែសកម្មភាពអ្នកផ្ទាល់។ នៅពេលដែលអ្នកអាចរក្សាបានការគិតបែបវិជ្ចមាន អ្នកនឹងមានអារម្មណ៏ថាជីវិតអ្នកសំណាងកាន់តែខ្លាំងឡើងមិនខាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម