ចំណុចសំខាន់ៗ ៤ យ៉ាងដែលមនុស្សគ្រប់គ្នាត្រូវដឹងមុនពេលឈានចូលវ័យ ៤០ ឆ្នាំ

  • 2022-03-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានបំណងប្រាថ្នា និងគោលដៅជីវិតសម្រាប់អនាគត់របស់ពួកគេរៀងៗខ្លួន ពីព្រោះឆាកជីវិតគឺមានតម្លៃណាស់ដែលមនុស្សគ្រប់គ្នាមិនចង់ចំណាយពេលអត់ប្រយោជន៍ឡើយ។ ចាប់តាំងពីវ័យជំទង់ទៅ អ្នកនឹងរៀបចំផែនការសម្រាប់អនាគត នៅគ្រប់ដំណាក់កាលនីមួយៗសម្រាប់វ័យរបស់អ្នក។

ទន្ទឹមនឹងនោះផងដែរ មិនមែនមនុស្សទាំងអស់សុទ្ធតែបានបំពេញតម្រូវការ ឬសម្រេចបំណងប្រាថ្នាទៅតាមវ័យរបស់ពួកគេឡើយ ពីព្រោះឆាកជីវិតគឺពិតជាមមាញឹកខ្លាំងណាស់រហូតដល់អ្នកខ្លះភ្លេចខ្លួនថាពួកគេបានឈានចូលវ័យណាមួយរួចទៅហើយដោយមិនទាន់បានសម្រេចអ្វីផង។

អ្នកត្រូវដឹងថាក្នុងវ័យនីមួយៗអ្នកគួរធ្វើអ្វីខ្លះ ហើយអត្ថបទនេះនឹងប្រាប់អ្នកអំពីរឿងដែលអ្នកគួរតែដឹងមុនពេលដែលអ្នកឈានចូលវ័យ ៤០ ឆ្នាំ៖

១. ការផ្ដោតទៅលើខ្លួនឯង អ្នកត្រូវដឹងថាជម្រើសជីវិតរបស់អ្នកគឺអាស្រ័យលើអ្នក អ្នកមិនគួរនៅក្រោមការត្រួតត្រាពីអ្នកដទៃឡើយ តែធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយកុំយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកដទៃនិយាយមិនល្អអំពីអ្វីដែលអ្នកកំពុងធ្វើឲ្យសោះ។

២. បោះចោលឲ្យអស់ទៅរឿងអត់ប្រយោជន៍ (ដ្រាម៉ា) អ្វីទាំងអស់មិនកើតឡើងដូចអ្វីដែលអ្នកបានរំពឹងទុកនោះទេ តែការលាយបញ្ចូលគ្នានៃសុភមង្គល និងទុក្ខព្រួយអាចធ្វើឲ្យសុខុមាលភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង ហើយផ្តល់អត្ថន័យបន្ថែមទៀតដល់ជីវិតរស់នៅរបស់អ្នក។

៣. ចំណាយពេលវេលាជាមួយមិត្តភក្តិរបស់អ្នក ភាពមមាញឹករបស់អ្នកទៅនឹងការងារអាជីវកម្ម ការថែទាំកូនៗ ការដើរទិញឥវ៉ាន់ និងសកម្មភាពជាច្រើនទៀតដែលធ្វើឲ្យអ្នកមិនដែលបានជួបមិត្តភក្តិអស់រយៈពេលជាយូរ ដូច្នេះដល់ពេលដែលអ្នកត្រូវរៀបចំផែនការដើម្បីការជួបជុំគ្នាឡើងវិញហើយ។

៤. ភាពធន់គឺជាទ្រព្យសម្បត្តិថ្មីរបស់អ្នក ភាពរឹងមាំនឹងឆន្ទៈក្នុងការដោះស្រាយបញ្ហា ឬឧបសគ្គនានាអាចធ្វើឲ្យជីវិតរបស់អ្នកមានភាពខុសប្លែកយ៉ាងខ្លាំង។ ទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកត្រូវការនៅដំណាក់កាលនេះគឺភាពជឿជាក់លើខ្លួនឯង និងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីមួយឲ្យបានសម្រេច។

សកម្មភាពមួយចំនួនទៀតដែលអ្នកគួរតែខិតខំព្យាយាមធ្វើវាឡើងជាប្រចាំ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការឈានចូលវ័យ ៤០ ឆ្នាំនោះដូចជា ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងការគិតវិជ្ជមាន ការរក្សាកំណត់ហេតុប្រចាំថ្ងៃ ឬការសរសេរអ្វីដែលអ្នកចង់ធ្វើចង់សម្រេចក្នុងថ្ងៃនេះនឹងសម្រាប់ទៅថ្ងៃមុខ ហើយអ្នកត្រូវតែមានការខិតខំប្រឹងប្រែងខ្លាំង ដើម្បីភាពប្រសើរបំផុតរបស់អ្នក និងសម្រាប់ភាពសប្បាយរីករាយក្នុងជីវិតរស់នៅ៕

ចុចអានបន្ត៖ រឿងសំខាន់ទាំង ៧ យ៉ាងនេះដែលអ្នកមិនគួរចំណាយពេលវេលាទៅលើវាដាច់ខាត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម