ទម្លាប់សាមញ្ញ ៤ យ៉ាងនេះនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយជាប្រចាំ

  • 2022-03-09 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នករវល់ឬទំនេរពេលណាក៏ដោយ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មុគស្មាញ មានភាពតានតឹងនៅក្នុងចិត្ត ឬក៏ស្ត្រេសជាញឹកញាប់នោះ អ្នកគួរតែមកសាកអនុវត្តតាមវិធីសាមញ្ញងាយៗទាំងបួនយ៉ាងខាងក្រោមនេះ ដើម្បីជួយព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើងវិញ និងទទួលបានភាពសប្បាយរីករាយជារៀងរាល់ពេល៖

  • មើលកម្មវិធីកំប្លែងៗធ្វើឲ្យអ្នកសើចសប្បាយចិត្ត
  • លេងជាមួយសត្វចញ្ចឹម (ជាសត្វឆ្កែគឺល្អ បើសិនជាមាន)
  • បើកបទចម្រៀងសប្បាយៗខណៈពេលងូតទឹកក្តៅអន់ៗ
  • និយាយអំពីបញ្ហាទាំងនោះចេញឡើងបើអ្នកមានដៃគូ គ្រួសារ ឬផ្ញើសារពិភាក្សាជាមួយមិត្តភក្តិសម្លាញ់

ព្យាយាមប្រាប់ខ្លួនឯងថាបើជួបបញ្ហាគឺត្រូវតែដោះស្រាយ បើដោះស្រាយមិនបានគឺត្រូវរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ឬដោះស្រាយវានៅពេលក្រោយទៀត ប្រសិនបើបញ្ហានោះវាមិនសូវសំខាន់ ឬមិនបង្កឲ្យមានបញ្ហាធំឡើង ហើយអ្វីដែលសំខាន់នោះគឺអ្នកត្រូវបង្កើតឥរិយាបថវិជ្ជមានជានិច្ច ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលប្រកបដោយភាពសប្បាយរីករាយ៕

ចុចអានបន្ត៖ សកម្មភាព ៦ យ៉ាងដែលមនុស្សស្រីរឹងមាំតែងតែធ្វើវាឡើងជាប្រចាំនៅក្នុងជីវិតរស់នៅ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម