ហេតុផលទាំង ៥ យ៉ាងនេះហើយដែលអ្នកមិនគួរផ្ញើសារទៅកាន់គេម្នាក់នោះទៀតឡើយ
- 2022-03-09 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៥ យ៉ាងនេះហើយដែលអ្នកមិនគួរផ្ញើសារទៅកាន់គេម្នាក់នោះទៀតឡើយ
ការផ្ញើសារពេលខ្លះវាអាចមានភាពងាយស្រួលដែលអាចជួយដោះស្រាយបញ្ហានានានៅក្នុងជីវិតរស់នៅ និងអាចធ្វើការសង្គ្រោះអ្នកពីវិបត្តិផ្លូវចិត្តបាន ប៉ុន្តែពេលខ្លះទៀតវាក៏អាចធ្វើឲ្យអ្នកកាន់តែមានការឈឺឆាប់ខ្លាំងឡើងបានផងដែរ។ នៅពេលនិយាយអំពីការចែចង់នៅក្នុងសម័យទំនើបនេះ វាតែងតែទាក់ទងទៅនឹងការផ្ញើសារ ទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់គ្នានឹងទទួលបានសំណាង ឬជោគជ័យនៅក្នុងការផ្ញើរសារទាំងនោះដូចៗគ្នាឡើយ។
នៅពេលអ្នកជួបនរណាម្នាក់ដែលអ្នកចាប់អារម្មណ៍ដំបូង វាចាំបាច់ណាស់ដែលអ្នកអាចបង្កើតទំនាក់ទំនងពិតប្រាកដជាមួយគេនោះ ហើយវិធីដែលអ្នកបង្កើតការតភ្ជាប់នោះគឺតាមរយៈការទំនាក់ទំនងនៃការផ្ញើសារ និងការណាត់ជួប។ ប៉ុន្តែប្រសិនបើអ្នកបានខិតខំព្យាយាមហើយ តែពួកគេនៅតែមិនបើកចំហ ឬមានចំណាប់អារម្មណ៍មករកអ្នកវិញនោះ វាជាសញ្ញាដែលអ្នកគួរតែបញ្ឈប់ការផ្ញើសារទៅគេតទៀតទៅ។
ហេតុផលទាំងប្រាំយ៉ាងនេះហើយដែលអ្នកគួរតែឈប់ផ្ញើសារទៅកាន់គេម្នាក់នោះតទៀត៖
អ្នកបានខិតខំព្យាយាប្តេជ្ញាចិត្តលើខ្លួនឯងដើម្បីឲ្យពួកគេទទួលយកអ្នក តែប្រសិនបើអ្នកបានធ្វើការតស៊ូគ្រប់គ្រាន់ហើយ ប៉ុន្តែនៅតែមិនទទួលបានការឆ្លើយតបជាមួយអ្នកទាល់តែសោះ ក្នុងករណីនេះអ្នកត្រូវដឹងខ្លួនឯងថា វាដល់ពេលដែលអ្នកត្រូវបោះបង់គេម្នាក់នោះចោលហើយ។ អ្នកមិនចាំបាច់បន្ដខ្ជះខ្ជាយពេលវេលារបស់អ្នកជាមួយមនុស្សដែលមិនចាប់អារម្មណ៍នឹងអ្នកនោះទេ៕
ចុចអានបន្ត៖ កំហុសឆ្គងទាំង ៥ យ៉ាងនេះហើយដែលធ្វើឲ្យអ្នកនៅលីវរហូតនោះ