តោះមកដឹងប្រវត្តិខ្លះៗរបស់ប្រេងខ្យល់ ដែលជាឱសថបុរាណដ៏ប្រជាប្រិយភាពនៅអាស៊ី និងកម្ពុជា
- 2022-03-09 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះមកដឹងប្រវត្តិខ្លះៗរបស់ប្រេងខ្យល់ ដែលជាឱសថបុរាណដ៏ប្រជាប្រិយភាពនៅអាស៊ី និងកម្ពុជា
ប្រាកដណាស់ យើងគ្រប់គ្នាប្រហែលជាស្គាល់ប្រេងខ្យល់ក្វានលុង (KWAN LOONG) យ៉ាងច្បាស់ ហើយថែមទាំងធ្លាប់ប្រើទៀតផង ប៉ុន្តែមានដឹងឬទេថា តើប្រភេទប្រេងខ្យល់ឱសថបុរាណនេះមានប្រវត្តិយ៉ាងដូចម្តេចដែរ?
ប្រទេសសិង្ហបុរី គឺជាកន្លែងកំណើតរបស់ប្រេងខ្យល់ល្បីៗបំផុតក្នុងពិភពលោក ជាច្រើន។ ប្រេងខ្យល់ KWAN LOONG សុទ្ធសឹងជាប្រភេទឱសថដ៏មានប្រជាប្រិភាពបំផុតនៅសិង្ហបុរី ក៏ដូចជានៅប្រទេសចិន ហុងកុង អាមេរិក អឺរ៉ុប និងប្រទេសជាច្រើនទៀត ដែលមានប្រជាជនចិនរស់នៅ។
នៅមុនពេលជំងឺកូវីដ ១៩ ផ្ទុះឡើង ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍ច្រើនជាង១លាននាក់មកពីប្រទេសចិន ហុងកុងបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសសិង្ហបុរីនិងឆ្លៀតទៅទិញប្រេងខ្យល់ ដើម្បីផ្ញើក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេនៅឯស្រុកកំណើត ពីព្រោះពួកគេជឿជាក់យ៉ាងខ្លាំងលើគុណភាពពីប្រទេសអភិវឌ្ឍន៍មួយនេះ។
ហើយបើយោងទៅតាមឯកសារផ្សេងៗ ប្រេងខ្យល់មានវត្តមានៅប្រទេសសិង្ហបុរី ក្នុងទសវត្សរ៍ឆ្នាំ១៩០០ ក្រោយពីលោកគ្រូផ្សំថ្នាំបុរាណ Tong Chee Leong បានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសកោះមួយនេះ ហើយលោកក៏មានការអាណិតអាសូ ពេលឃើញកម្មករអន្តោប្រវេសន៍ជាច្រើន មានបញ្ហាកន្តួលរមាស់ ឈឺឆ្អឹងឆ្អែង របួស សត្វល្អិតទិច ឬខាំ និងមានរបួស ជាដើម ហើយមិនសូវមានការយកចិត្តទុកដាក់។
លោកក៏បានប្រើប្រាស់ប្រេងខ្យល់ដែលផ្សំពីប្រេងសំខាន់ៗ៣ប្រភេទដូចជា Red Flower Oil, Eucalyptus Embrocation និង Citronella Oil ដើម្បីព្យាបាលដល់កម្មករអន្តោប្រវេសន៍ទាំងនោះ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
ចាប់តាំងពីពេលនោះមក ប្រេងខ្យល់ ចាប់ផ្តើមមានប្រជាប្រិយភាពជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ក្នងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ ព្រោះប្រេងខ្យល់ពិតជាមានប្រសិទ្ធភាពក្នុងការបន្ធូរអាការឈឺចុកចាប់ជាច្រើនបានភ្លាមៗ ហើយប្រេងខ្យល់ឱសថបុរាណមួយនេះ ក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យមានគុណភាពកាន់តែល្អប្រសើរជាងមុនផងដែរ ដោយប្រើនៅបច្ចេកវិជ្ជាទំនើបទាន់សម័យ។
តួយ៉ាង ដូចជាប្រេងខ្យល់ ក្វាន់លុង(KWAN LOONG) ត្រូវបានគេចាត់ទុកថា ជាប្រភេទប្រេងខ្យល់ដែលមានគុណភាពខ្ពស់ និងមានប្រវត្តិយូរជាងគេ គឺរយៈពេល៧០ឆ្នាំមកហើយ។
ប្រេងខ្យល់ ក្វានលុង (KWAN LOONG) គឺជាផលិតផលមានគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី និងមានភាពពេញនិយមជាពិសេសទាំងនៅសិង្ហបុរី និងប្រទេសចិន ហើត្រូវបានចែកចាយទូទាំងពិភពលោកផងដែរ។
ប្រេងខ្យល់ ក្វានលុង ត្រូវបាននាំចូលស្របច្បាប់មកកាន់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ហើយមានប្រសិទ្ធភាព ខ្ពស់ក្នុងការបំបាត់អាការនានាបានច្រើនមុខដូចជា៖
-វិលមុខ
-ឈឺក្បាល ធីងធោង
-ពុលឡាន
-គ្រិចថ្លោះដៃជើង ជាំ
-កន្ទួលរមាស់ ពេលសត្វល្អិតទិច ខាំ
-បន្ធូរការតឹងច្រមុះពេលផ្តាសាយ
-និងចុកឆ្អល់ ឬហើមពោះលើកុមារផងដែរ
ប្រេងខ្យល់ ក្វានលុង មានតែ ១ ប្រភេទប៉ុណ្ណោះ និងមាន ៣ ទំហំសម្រាប់ជ្រើសរើស ចំណុះ ៣ មីលីលីត្រ ២៨ មីលីលីត្រ និង៥៧ មីលីលីត្រ ។ ផលិតផលក្វានលុង ពិតគឺមានអក្សរ «KWAN LOONG» នៅលើសំបកដបជាសម្គាល់៕
ប្រេងខ្យល់ ក្វានលុង(KWAN LOONG) មានលក់ដុំ និងរាយនៅតាមឱសថស្ថាន ផ្សារទំនើប ម៉ាត ហាងលក់គ្រឿងទេស និងតាមអនឡាញ ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 087 884940។
ដើម្បីសាកសួរព័ត៌មាន ឬតាមដានប្រូម៉ូសិនថ្មីៗ លោកអ្នកអាចចូលទៅកាន់ផេក Facebook៖ KWAN LOONG Cambodia ឬទូរសព្ទលេខ៖ 087 884 940