Bosco Wong ត្រូវ​បិទ​ហាង​ព្រោះ​រក​ស៊ី​ឡុងចុង ខាត​ជាង​១០​ម៉ឺន​ដុល្លារ​ត្រឹម​៣​ខែ

  • 2022-03-09 03:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Bosco Wong លោក​លែង​មាន​លទ្ធភាព​ដើម្បី​បន្ត​បើក​ភោជនីយដ្ឋាន​ទៀត​ហើយ ព្រោះ​ខាត​ច្រើន​ពេក​ដោយ​សារ​ជំងឺ​កូវីដ​១៩។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​មីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ហុងកុង Bosco Wong បាន​ប្រកាស​បិទ​កម្រង​ភោជនីយដ្ឋាន​នានា​របស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង​ហើយ។ ការ​សម្រេច​ចិត្ត​របស់​តួ​រឿង Line Walker ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​សម្រេច​​ឲ្យ​បិទ​ហាង​នានា​មិន​ឲ្យ​ដំណើរ​ការ​រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​មេសា ព្រោះ​ជំងឺ​កូវីដ​១៩​កើន​ឡើង​ខ្លាំង​ពេក។

ចែក​រំលែក​ជាមួយ​ប្រភព​ខាង​លើ ប្រុស​ស្អាត​អាយុ ៤១​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ត្រឹម​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ លោក​បាន​ខាត​អស់​១៣​ម៉ឺន​ដុល្លារ​ហើយ។ មុន​នោះ​ដែរ លោក​បាន​បង្វិល​លុយ​ផ្សេង​ៗ​ដើម្បី​ទប់​ចំណាយ​នៃ​ហាង​នេះ​ដែរ តែ​ពេល​នេះ​លោក​ទប់​លែង​បាន​ទៀត​ហើយ ទើប​បង្ខំ​ចិត្ត​បិទ​ហាង​តែ​ម្ដង។

“នេះ​គឺ​ជា​ការ​សម្រេច​ចិត្តដ៏​ពិបាក​មួយ តែ​មួយ​រយៈ​នេះ​ចំណូល​ពី​សិល្បៈ​របស់​ខ្ញុំ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា ដូច​នេះ​ខ្ញុំ​លែង​មាន​សមត្ថភាព​ដើម្បី​ទប់ទល់​ជាមួយ​ហាង​ទៀត​ហើយ” Bosco Wong ឲ្យ​ដឹង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម