សត្វឆ្មាដែលអ្នកគិតថាគួរអោយស្រលាញ់ជាងគេ អាចបង្ហាញថាអ្នកមនុស្សដែលមានភាពវៃឆ្លាតកម្រិតណាបាន

  • 2022-03-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសត្វឆ្មា...

សត្វឆ្មា A

កម្រិតនៃភាពវៃឆ្លាតខាងផ្នែកផ្លូវអារម្មណ៏ ឬ Emotional Intelligence របស់អ្នកគឺស្ថិតនៅក្នុងកម្រិតធម្មតានោះទេ។ ពេលខ្លះអ្នកអាចនឹងធ្វើអោយមនុស្សជុំវិញខ្លួនយល់ថាអ្នកមានភាពវៃឆ្លាតខ្លាំង ឯពេលខ្លះទៀតដូចជាមិនសូវប៉ុន្មាននោះទេ។ ហេតុនេះហើយសមត្ថភាពក្នុងការស្វែងយល់ពីអ្វីៗជុំវិញខ្លួន ដោយមិនសម្អាងលើហេតុផលជាក់លាក់មួយមុខគឺនៅមានកម្រិតនៅឡើយ។

សត្វឆ្មា B

អ្នកជាប្រភេទមនុស្សដែលមាន Emotional Intelligence ខ្ពស់ខ្លាំងណាស់។ អ្នកមានសមត្ថភាពក្នុងការប្រែប្រូលទៅតាមអ្វីៗដែលកើតជុំវិញខ្លួនអ្នកយ៉ាងងាយ។ មិនថាជាស្ថានការណ៏លំបាកយ៉ាងណានោះទេ អ្នកនៅតែអាចរក្សាចិត្តស្ងប់បានល្អក្នុងការសម្លឹងរកដំណោះស្រាយមួយយ៉ាងល្អសម្រាប់បញ្ហាទាំងនោះ។ អ្នកក៏ពូកែក្នុងការបង្ហាញអ្វីដែលអ្នកយល់ឃើញទាំងនោះទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។

សត្វឆ្មា C

ក្នុងចំណោមចម្លើយទាំង ៤ នេះ អ្នកជាមនុស្សដែលមានភាពវៃឆ្លាតច្រើនជាងគេហើយ។ អ្នកជាមនុស្សដែលមានគិតគូរពិចារណាយ៉ាងច្បាស់លាស់ ត្រឹមត្រូវបំផុតហើយ។ អ្នកមិនសូវចេះប្រកាន់ច្រើននោះទេ អាចអោយអ្នកដទៃមានអារម្មណ៏ថាអាចពឹងពាក់បាន អាចគ្រប់គ្រងបញ្ហាដែលនៅក្នុងដៃបានជានិច្ច។ មិនថាអ្នកជាមនុស្សស្ងប់ស្ងាត់ ឬ ក៏ជាមនុស្សដែលចូលចិត្តមនុស្សច្រើននោះទេ អ្នកជាមនុស្សដែលមានភាពទាក់ទាញជាខ្លាំង។

សត្វឆ្មា D

Emotional Intelligence អ្នកគឺស្ថិតនៅក្នុងកម្រិតទាបខ្លាំងណាស់។ អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ តែព្រោះតែអ្នកមិនសូវជាអាចយល់ពីអារម្មណ៏មនុស្សជុំវិញខ្លួនបែបនេះហើយ ទើបធ្វើអោយអ្នកការខិតខំប្រឹងប្រែងរបស់អ្នកមិនសូវជាបានផលនោះទេ។ តែបើសិនជាអ្នកមានការខិតខំប្រឹងប្រែងកែប្រែ រៀនសូត្រតែបន្តិច ចំនុចមួយនេះនឹងមិនមែនជាបញ្ហសម្រាប់អ្នកនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen