៣ វិធីធ្វើឲ្យសង្សារចាស់ស្ដាយក្រោយនៅពេលហ៊ានក្បត់ ឬបោះបង់អ្នក
- 2022-03-06 13:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីធ្វើឲ្យសង្សារចាស់ស្ដាយក្រោយនៅពេលហ៊ានក្បត់ ឬបោះបង់អ្នក
ទោះបីជាដឹងថា រឿងកន្លងហួសមិនគួរជីកកកាយឡើងវិញក៏ដោយ រឿងសង្សារចាស់ក៏ដូចគ្នា គេទៅហើយឲ្យគេទៅចុះ តែបើអ្នកចង់ឲ្យគេស្ដាយរូបអ្នក អ្នកអាចអនុវត្តវិធីទាំងនេះបាន។
១. រឹងមាំ និងស្អាតជាងមុន
មូលហេតុដែលអ្នកចាស់ចាកចោលរូបអ្នក គឺអាចមកពីរូបសម្បត្តិរបស់អ្នកនៅពេលនោះមិនទាន់ទាក់ទាញ ឬមកពីអ្នកមិនទាន់ចេះស្រលាញ់ខ្លួនឯង។ ដូចនេះហើយ ក្រោយពេលបែកគ្នា អ្វីដែលអ្នកគួរធ្វើមុនគេនោះគឺ ចំណាយពេល និងថវិការលើខ្លួនឯងឲ្យបានច្រើនវិញ។ ព្រោះនៅពេលដែលអ្នកស្អាតហើយ មិនត្រឹមតែធ្វើឲ្យគេនឹកស្ដាយនោះទេ ភាពជឿជាក់ ភាពរឹងមាំរបស់យើងក៏កើនឡើងតាមនោះដែរ។ ហើយនៅពេលនោះ អ្នកក៏លែងស្ដាយមនុស្សដែលមិនល្អ ហើយហ៊ានចាកចោលអ្នកដូចនេះដែរ។
២. ឆ្លើយថា “អ្នកណាគេហ្នឹង” ពេលគេទូរសព្ទមក
ទោះបីជាដឹងច្បាស់ថាជាសំឡេងគេ លេខរបស់គេយ៉ាងណាក៏ដោយ តែនៅពេលគេខលមក ត្រូវធ្វើដូចជាមិនដែលស្គាល់គ្នាសោះ ហើយសួរភ្លាមៗថា ជាអ្នកណាគេ។ ការដែលអ្នកធ្វើបែបនេះ បង្ហាញឲ្យឃើញថា អ្នកបានលុបរូបគេចេញពីចិត្តអស់ហើយ ព្រមទាំងគ្មាននៅអាឡោះអាល័យអ្វីទៀតឡើយ ត្បិតសូម្បីតែលេខ និងសំឡេងក៏មិនស្គាល់ដែរ។ នៅពេលគេឃើញបែបនេះ គឺគ្រាំទ្រូងមិនស្ទើរឡើយ។
៣. រកលុយឲ្យបានច្រើនជាងមុន
ទោះបីជាមិនមែនទាំងអស់ក៏ដោយ តែមនុស្សមួយចំនួននៅតែគិតថា មនុស្សស្រីនៅពេលខ្វះពួកគេគឺមិនអាចរស់បានឡើយ ព្រោះក្រៅពីមនោសញ្ចេតនា ពួកគេក៏ត្រូវពឹងផ្អែកលើមនុស្សប្រុសរឿងលុយកាក់ដូចគ្នា។ ដូចនេះហើយ ដើម្បីឲ្យគេស្ដាយក្រោយនូវអ្វីដែលគេធ្លាប់បានគិតនោះ អ្នកត្រូវតែពូកែ ហើយរកលុយឲ្យបានច្រើនជាងគេ ជោគជ័យជាងគេទៀត នោះពេលនេះទើបគេដឹងថា គេវាយតម្លៃអ្នកទាបពេកហើយ ហើយអ្នកមានសមត្ថភាពគ្រប់គ្រាន់រស់ដោយខ្លួនឯង ហើយប្រសើរជាងពេលមានគេនៅក្បែរទៅទៀត៕