មនុស្សស្រីដែលកើតឆ្នាំទាំង ៤នេះ ទាមទារអោយសម្ដីផ្អែមដាក់ជានិច្ច
- 2022-03-05 01:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលកើតឆ្នាំទាំង ៤នេះ ទាមទារអោយសម្ដីផ្អែមដាក់ជានិច្ច
ឡើងភ្នំ ចុះសមុទ្រយ៉ាងណាក៏មិនខ្វល់អោយតែសម្ដីផ្អែមដាក់ពេលពឹងពាក់
Leo
Leo តាមធម្មតាជាមនុស្សរឹងរូសខ្លាំងណាស់ តែមានពេល ចំពោះមនុស្សខ្លះក៏ចិត្តទន់ខ្លាំងណាស់ដែរ។ សម្រាប់មនុស្សដែលចង់ចាញ់ចង់ឈ្នះជាមួយពួកគេវិញ ច្បាស់ជាត្រូវបោះបង់កណ្ដាលទីមិនខានឡើយ។ តាមពិតទៅ មនុស្ស Leo នេះងាយនឹងចិត្តទន់បំផុត។ វិធីដែលធ្វើអោយពួកគេទន់ចិត្តបាននោះគឺ នៅពេលព្យាយាមប្រើសម្ដីផ្អែមល្អែម ហើយចៀសវាងរំលឹកពីអ្វីដែលពួកគេមិនចូលចិត្តឡើងមក។
Aquarius
Aquarius នេះជាប្រភេទមនុស្សដែលខ្វល់ខ្វាយពីសម្ដីអ្នកដទៃបំផុតហើយ។ បើតាមគំនិតពួកគេ អ្វីដែលខ្លាច និង បារម្ភបំផុត គឺខ្លាចអ្នកដទៃមើលងាយខ្លួន។ បើសិនជាអ្នកចង់ពិភាក្សាអ្វីមួយជាមួយពួកគេនោះ ត្រូវតែប្រើប្រាស់សម្ដីផ្អែម ទើបស្ដាប់ចូលត្រចៀកពួកគេ។
Sagittarius
មើលពីសម្បកក្រៅ Sagittarius ជាប្រភេទមនុស្សដែលទន់ភ្លន់ មិនដែលចេះជំទាស់នឹងគំនិតអ្នកដទៃនោះទេ ញញឹមជាប់។ ពួកគេសាមញ្ញណាស់ មិនចាប់អារម្មណ៏ទៅបង្កជំលាស់ជាមួយនរណានោះទេ។ ជាទូទៅ ពួកគេពូកែលាក់គំនិតខ្លាំងណាស់ តែចំពោះអ្វីដែលខ្លួនជឿជាក់ខ្លាំងបំផុតនោះក៏មិនងាយនឹងកែប្រែចិត្តពួកគេបានងាយៗនោះទេ។
Libra
បើនិយាយពីរឿង Sweet គ្មាននរណា Sweet ដល់ Libra នោះទេ តែបើមិនត្រូវចិត្តវិញ ក៏ក្ដៅឆេវបានភ្លាមៗតែម្ដងហើយ។ ពួកគេជាមនុស្សស្វាហាប់ខ្លាំងណាស់ ចូលចិត្តជួយអ្នកដទៃខ្លាំងណាស់ តែទាល់តែប្រើសម្ដីផ្អែមបន្តិច។