អាកាសធាតុ៖ រឿង ៥ យ៉ាងដែលអ្នកគួរដឹងអំពីការប្រែប្រួលអាកាសធាតុសព្វថ្ងៃនេះ
- 2022-03-03 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុ៖ រឿង ៥ យ៉ាងដែលអ្នកគួរដឹងអំពីការប្រែប្រួលអាកាសធាតុសព្វថ្ងៃនេះ
តាមរយៈរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះដោយ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ (Intergovernmental Panel on Climate Change - IPCC) បានរាយការរណ៍អំពីមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។
របាយការណ៍នេះបានផ្តល់ការចង្អុលបង្ហាញយ៉ាងច្បាស់លាស់បំផុត តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន នៃរបៀបដែលពិភពលោកកាន់តែក្តៅឡើងជាងមុន និងកំពុងតែមានឥទ្ធិពលទៅលើភាវៈរស់ទាំងអស់នៅលើផែនដី។
ទាំងនេះគឺជារឿងប្រាំយ៉ាងដែលរបាយការណ៍បានបញ្ជាក់ប្រាប់ ហើយមនុស្សទាំងអស់គួរតែធ្វើការស្វែងយល់ដឹងអំពីរឿងនេះ៖
១. អ្វីៗទាំងអស់គឺអាចអាក្រក់ជាងអ្វីដែលយើងគិតទៅទៀត ផលប៉ះពាល់ទាក់ទងទៅនឹងអាកាសធាតុកំពុងតែវាយលុកពិភពលោកខ្លាំងបំផុង ដូចជាការរលាយផ្ទាំងទឹកកកនៅ ហ្គ្រីនឡែន រហូតដល់ការបំផ្លិចបំផ្លាញនៃប្រភេទផ្កាថ្ម ថ្មប៉ប្រះទឹកជាដើម ហើយប្រហែល ៤០ ភាគរយនៃចំនួនប្រជាជននៅលើពិភពលោកគឺ «ងាយរងគ្រោះ» ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
២. ការបាត់បង់ និងការខូចខាតទទួលបានការគាំទ្រពីផ្នែកវិទ្យាសាស្ត្រ អស់ជាច្រើនឆ្នាំមកនេះប្រទេសកំពុងអភិវឌ្ឍន៍បានព្យាយាមធ្វើឲ្យប្រទេសអ្នកមាន ទទួលយកគំនិតនៃការបាត់បង់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលមិនអាចសម្របខ្លួនបាន ការកើនឡើងកម្រិតទឹកសមុទ្រ ការបំភាយឧស្ម័នកាបូនិកជាដើម ដែលប្រទេសអ្នកមានភ័យខ្លាចថាវាជាការខូចខាតនាពេលបច្ចុប្បន្ន និងអនាគតដែលពួកគេបានរួមចំណែក។
៣. បច្ចេកវិទ្យាមិនមែនជាមធ្យោបាយតែមួយកត់នោះទេ យោងតាមក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ (IPCC) បានប្រាប់ពីការព្រួយបារម្ភថាម៉ាស៊ីនដែលបូមយកឧស្ម័នកាបូនិកពីខ្យល់អាកាសក៏អាចបង្កឲ្យមានការបញ្ចេញឧស្ម័នកាបូនិកកាន់តែច្រើន ហើយកម្ដៅក៏កាន់តែកើនឡើងខ្លាំងផងដែរ។
៤. បណ្ដាលទីក្រុងអាចជាការផ្តល់ក្តីសង្ឃឹម ខណៈពេលដែលទីក្រុងធំៗអាចជាចំណុចក្ដៅ វាក៏អាចជាទីកន្លែងនៃការបញ្ចៀសនៃផលប៉ះពាល់អាកាសធាតុបានផងដែរ ដូចជាការដាំដើមឈើឲ្យកាន់តែច្រើននៅតាមអាគារ តាមផ្លូវ តាមសួនជាដើម។
៥. ផលប៉ះពាល់អាចត្រូវបានលុបចោល ប្រសិនបើយើងធ្វើសកម្មភាពទាន់ពេលវេលា ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ (IPCC) និយាយថាឱកាសសម្រាប់សកម្មភាពនេះនឹងមានរយៈពេលត្រឹមតែមួយទសវត្សរ៍នេះប៉ុណ្ណោះ នេះបើតាមរយៈរបាយការណ៍ថ្មីបានបញ្ជាក់។
ប្រសិនបើពិភពលោកអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបានកាន់តែច្រើន វានឹងអាចជំរុញការបញ្ចៀសនៅក្នុងគ្រោះមហន្តរាយបានមួយចំនួនធំ។ វាមិនត្រឹមតែការចំណាយទៅលើថាមពលបៃតង និងរថយន្តអគ្គិសនីប៉ុណ្ណោះទេ ការវិនិយោគទៅលើវិស័យអប់រំ ប្រព័ន្ធសុខាភិបាល និងយុត្តិធម៌សង្គមក៏អាចជួយឲ្យមនុស្សចេះទប់ទល់ទៅនឹងឥទ្ធិពលនៃការកើនឡើងនៃសីតុណ្ហភាពបានផងដែរ។
ការវិនិយោគទៅលើធម្មជាតិក៏ជាការការពារប្រឆាំងទៅនឹងអ្វីដែលអាចកើងឡើងអាក្រក់បានរហូតដល់ទៅ ៣០-៥០ ភាគរយ ដែលនេះជាការអំពាវនាវរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ (IPCC) ហើយលោក Inger Anderson ប្រធានកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបាននិយាយថា «ធម្មជាតិអាចជាអ្នកសង្គ្រោះរបស់ពួកយើង» ប៉ុន្តែលុះត្រាណាតែយើងបានអភិរក្សថែរក្សាវាទុកជាមុនសិន៕
ចុចអានបន្ដ៖ ច្បាប់កូវីដថ្មី៖ មិនចាំបាច់ពាក់ម៉ាស់នៅក្នុងថ្នាក់រៀន និងរោងកុនទៀតទេ