តារានិករទាំង ៣ ឆ្នាំនេះ ស្គាល់កាន់តែច្បាស់ធ្វើអោយគេចាប់ចិត្តកាន់តែខ្លាំងឡើង
- 2022-03-01 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារានិករទាំង ៣ ឆ្នាំនេះ ស្គាល់កាន់តែច្បាស់ធ្វើអោយគេចាប់ចិត្តកាន់តែខ្លាំងឡើង
មន្តស្នេហ៏ខ្ពស់ មិនគួរអោយជឿ...
Pisces
មនុស្សស្រី Pisces ជាមនុស្សដែលពោរពេញដោយមន្តស្នេហ៏ ធ្វើអោយមនុស្សប្រុសជុំវិញខ្លួនងាយនឹងចាប់ចិត្តស្រលាញ់ជាខ្លាំង ហើយក៏ជាមនុស្សស្រីក្នុងក្ដីស្រម៉ៃរបស់មនុស្សប្រុសជាច្រើន។ ក្រៅពីមានចរិតឬកពាដែលអោយមនុស្សប្រុសគោរពស្រលាញ់ហើយនោះ ពួកគេក៏ជាប្រភេទមនុស្សដែលមានរូបសម្រស់ស្រស់ស្អាតថែមទៀត។
Aquarius
ក្នុងក្រសែភ្នែកមនុស្សភេទផ្ទុយ Aquarius អាចជាប្រភេទមនុស្សស្រីដែលពិបាកនឹងស្វែងយល់ពីជម្រៅចិត្តពួកគេខ្លាំងណាស់។ មនុស្សភាគច្រើនតែងគិតគេមានអ្វីម៉្យាងអាថ៌កំបាំងពីពួកគេដែលធ្វើអោយមនុស្សភាគច្រើនកាន់តែចាប់ចិត្តខ្លាំងឡើងៗ។ ក្រៅពីមានរូបសម្រស់ស្រស់ស្អាតពោរពេញដោយភាពទាក់ទាញហើយ ពួកគេមានអារម្មណ៏ថាអាចនឹងរៀនសូត្រពីមនុស្សស្រីប្រភេទនេះ គ្មានថ្ងៃនឹងជិនណាយនោះទេ។
Virgo
មនុស្សស្រី Virgo ជាមនុស្សដែលទន់ភ្លន់ និង មានសន្តានចិត្តល្អជាខ្លាំង ពួកគេមានមន្តស្នេហ៏ពិសេស ដែលធ្វើអោយមនុស្សផ្ទុយភេទពិបាកនឹងមិនចាប់អារម្មណ៏ពីពួកគេខ្លាំងណាស់។ ពួកគេតែងតែនាំមកនូវអារម្មណ៏បែបថ្លៃថ្នូរ ពោរពេញដោយមន្តស្នេហ៏ ធ្វើអោយមនុស្សភាគច្រើនមានអារម្មណ៏ថាទុកចិត្តបានពេលនៅក្បែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ជាមនុស្សដែលមានការយោគយល់ខ្ពស់ ព្រមទាំងអោយអ្នកដទៃមានអារម្មណ៏ថាកក់ក្ដៅពេលបាននៅក្បែរ។