ពាក្យពេចន៍ដែលគួរនិយាយ បើនរណាម្នាក់ឈ្លើយដាក់អ្នក
- 2022-02-28 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យពេចន៍ដែលគួរនិយាយ បើនរណាម្នាក់ឈ្លើយដាក់អ្នក
យើងទាំងអស់គ្នាពិតជាធ្លាប់បានជួបរួចមកហើយជាមួយភាពឈ្លើយរបស់នរណាម្នាក់ធ្វើមកលើយើង និងសឹងតែទាំងអស់គ្នាហើយដែលបានធ្វើ ឬជួបប្រទះរឿងទាំងនេះមិនថានៅកន្លែងធ្វើការ សាលា ឬទីសាធារណៈឡើយ។ ការទទួលរងការស្រែកដាក់ បញ្ជា ស្តីឲ្យ ឬក៏ទម្លាក់កំហុសដោយគ្មានហេតុផលនោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអាក់អន់ចិត្ត ខឹង និងបាក់ទឹកចិត្តជាមួយទេ។
មនុស្សខ្លះអាចនឹងធ្វើការឆ្លើយតមទៅនឹងទង្វើទាំងនោះវិញទាំងកំហឹងដែលជាហេតុបង្កឲ្យមានបញ្ហាឬជម្លោះ ប៉ុន្តែអ្នកគួររៀនប្រើពាក្យពេចន៍ដែលអាចជួយឲ្យអ្នកធ្វើការឆ្លើយតមទៅកាន់មនុស្សប្រភេទនេះបានដោយសន្តិវិធីវិញ ទើបធ្វើឲ្យអ្នកមើលទៅជាមនុស្សចេះដឹងខ្ពស់៖
មិនចាំបាច់និយាយ ឬធ្វើអ្វីដើម្បីកែលំអជាមួយមនុស្សដែលឈ្លើយនោះទេ ធ្វើអ្វីដែលអ្នកអាចគ្រប់គ្រងស្ថានភាពបានល្អ ប្រសិនបើស្ថានភាពកាន់តែយ៉ាប់យឺននោះគួរតែបញ្ឈប់ការសន្ទនាជាមួយមនុស្សឈ្លើយនោះ ហើយបើសិនជាអាចគួរដើរចេញទៅ គ្មានអ្នកចាញ់ឈ្នះឡើយ តែវាជាទង្វើដែលមនុស្សចេះដឹងធ្វើ៕
ចុចអានបន្ដ៖ យុទ្ធសាស្ត្រល្អៗ ៥ យ៉ាងក្នុងការផ្លាស់ប្ដូរពីភាពទន់ខ្សោយរបស់អ្នកឲ្យទៅជាភាពខ្លាំងវិញ