ស្ត្រីឆោតកប់យុវភាពក្នុងចង្ក្រាន មនុស្សស្រីឆ្លាត ស្លៀកពាក់ស្អាតចូលសង្គម
- 2022-02-24 04:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីឆោតកប់យុវភាពក្នុងចង្ក្រាន មនុស្សស្រីឆ្លាត ស្លៀកពាក់ស្អាតចូលសង្គម
កង្វល់ក្នុងចិត្ត និង រឿងទាំងសប្បាយចិត្តទាំងប៉ុន្មានភាគច្រើន គឺកើតចេញពីប៉ុន្មានរឿងនេះឯង
១. មិនខ្វល់ពីរឿងអាយុ
ប្រសិនបើមានអ្វីម្យ៉ាងរបស់មនុស្សស្រីដែលអាចផុតដឺឡេនោះ ប្រាកដជាយុវភាពរបស់នាង។ គ្រាន់តែព្រិចភ្នែកបន្តិច រយៈពេលយុវវ័យរបស់មនុស្សស្រីបានស្ថិតនៅក្រោយខ្នងរបស់ពួកគេរួចទៅហើយ។ គិតឡើងវិញ សួរថាតើជីវិតមនុស្សស្រីមានរយពេលប៉ុន្មានថ្ងៃដែលសប្បាយ និងស្អាតឆើតឆាយនោះ។
រូបភាពរបស់មនុស្សស្រី ដែលគេតែងរំពឹងនោះគឺ ធ្វើម្ហូបឲ្យឆ្ងាញ់ ពូកែទុកដាក់ផ្ទះសម្បែង មើលថែកូន និងប្ដី។ អាចមកពី តាំងពីក្មេងមនុស្សស្រីត្រូវគេបញ្ច្រកគំនិតទាំងនេះចូលក្នុងខួរក្បាលហើយ ទើបដល់ពេលពេញវ័យ ពួកគេតែងតែរស់នៅប្រកបទៅដោយការលះបង់។
តែពេលនេះកាលៈទេសៈប្រែប្រួល សូមកុំបង្ខំមនុស្សស្រីឲ្យរស់នៅក្នុងឃ្នាបគំនិតបុរាណបែបនេះទៀត។ សួរថាបង្ខំគេឲ្យរស់នៅបែបនេះ តើអ្នកសប្បាយពេញចិត្តឬ? ដូចនិយាយខាងលើចឹង រយៈពេលដែលមនុស្សស្រីស្អាតបំផុតមិនមានយូរឡើយ រវល់តែរស់នៅលើការគិតរបស់គេ ធ្មិចបើកអស់ហើយ ពេលដែលសប្បាយ។ សូមចាត់ទុកថាសម្ដីដូចជាខ្យល់ ចូលខាងស្ដាំ ចេញខាងឆ្វេង ព្រោះបើផ្គាប់ចិត្តបានមនុស្សទាំងអស់ មានតែមនុស្សស្រីឆោតទេ ទើបទៅធ្វើបែបនេះ។
មនុស្សស្រីឆ្លាត តែមិនខិលខូចនៅតែមាន នៅតែចេះដើរលេង នៅតែចេះជួបជុំមិត្តភ័ក្ដិ តែការងារ និងអាជីពសម្រាប់ខ្លួនឯងនៅតែមាន ហើយជោគជ័យទៀតផង។ នារីសម័យថ្មីគឺបែបនេះ បានទាំងអស់ មិនថាការសប្បាយ ឬជំនាញឡើយ គឺមិនខ្វះអ្វីទាំងអស់។ ហេតុនេះហើយ ប្រសិនបើកប់យុវភាពរបស់ខ្លួនក្នុងចង្ក្រានគឺជាខាតធ្ងន់ខ្លាំងណាស់៕on/Lesson/617a24bb09e60_1635394740.jpeg "")
សម្រាប់មនុស្សស្រីដែលមិនបារម្ភច្រើនពីរឿងអាយុនេះ ពេលដែលស្រស់ស្អាតបំផុតសម្រាប់ជីវិត គឺជាពេលបច្ចុប្បន្ននេះហើយ។ ចិត្តដែលមិនបារម្ភច្រើននេះក៏អាចបង្ហាញបានយ៉ាងច្បាស់ថា ពួកគេនឹងមិនអោយអាយុមកហាមឃាត់អ្វីដែលខ្លួនចង់ធ្វើ ឬ ចង់បាននោះទេ។
២. មិនខ្វល់ទៅប្រៀបធៀបជីវិតខ្លួននឹងអ្នកដទៃ
វាមិនមែនជារឿងចម្លែកអ្វីនោះទេ ដែលមនុស្សយើងនេះតែងតែចង់បានជីវិតបែបនេះបែបនោះ ច្រណែនណាស់ពេលដែលឃើញអ្នកមើលទៅដូចជាមិនសូវជាប្រឹងប្រែងអ្វីសោះ ក៏បានអ្វីដែលខ្លួនប្រាថ្នានោះមកយ៉ាងងាយ។ នេះអ្វីសត្រូវដែលសម្លាប់ក្ដីសុខក្នុងជីវិតអ្នកធំជាងគេបំផុតហើយ។
៣. ខ្លាចជម្ងឺ តែមិនខំរក្សាសុខភាព
មនុស្សភាគច្រើន បើនិយាយដល់អ្វីដែលប្រាថ្នាចង់បានខ្លាំងបំផុតក្នុងជីវិតនោះគឺ មិនមានរឿងរំខានចិត្ត មានសុខភាពល្អ លុយចាញពេញដៃមិនខាន។ មិនមាននរណាាម្នាក់នៅក្នុងលោកនេះ ដែលអាចគេចផុតពីសុខភាពថមថយបាននោះទេ ទោះជាមានវាល់លានវាល់កោដិយ៉ាងណាក្ដី។ ហេតុនេះហើយ ក្រៅពីមកអង្គុយបារម្ភអោយសុខភាពផ្លូវចិត្តប៉ះពាល់ថែមទៀតនោះ គួរព្យាយាមរក្សាទម្លាប់ល្អ និង មើលថែទាំ បំប៉នអោយល្អវិញទើបជារឿងត្រឹមត្រូវ។
៤. បោះបង់អតីតកាលចោលមិនបាន ហើយបារម្ភពីអនាគតហួសហេតុ
សាកល្បងទាយមើលថា មនុស្សប្រភេទណាដែលស្ពាយទុក្ខតាមខ្លួនមួយជីវិតនោះ? ពួកគេជាប្រភេទមនុស្សដែលមិនអាចចាកចេញពីអតីតកាលរបស់ខ្លួនបាន ហើយមានការបារម្ភហួសហេតុពីរឿងអនាគត។ មេរៀនជីវិតសំខាន់មួយដែលអ្នកត្រូវតែចាំជានិច្ចក្នុងចិត្តនោះគឺ នៅពេលដែលអ្នកមានអារម្មណ៏ថា មិនមានផ្លូវដើរបន្តទៅមុខទេនោះ គួរតែព្យាយាមកុំផ្ដោតសំខាន់តែលើបញ្ហានោះមួយមុខអី ព្យាយាមសម្លឹងមើលបញ្ហាតែក្នុងគោលបំណងស្វែងរកដំណោះស្រាយវិញ។
៥. រស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ
បើតាមមតិមនុស្សភាគច្រើន រឿងដែលពិបាកនឹងសម្រេចបំផុតនៅក្នុងជីវិតនេះ គឺពេញចិត្តនឹងជីវិតខ្លួនឯង។ អ្នកមិនអាចទាញពេលវេលាត្រឡប់ថយក្រោយវិញបាននោះទេ ហេតុនេះក្រៅពីមិនបន្ទោសខ្លួនឯងហើយ អ្នកត្រូវរៀនធ្វើអ្វី ដើម្បីបំពេញចិត្តខ្លួនឯងខ្លះ។