រឿងទាំង ៥ យ៉ាងដែលមនុស្សស្រីឆ្លាតមិនចំណាយពេលទៅលើដាច់ខាត

  • 2022-02-24 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កង្វល់ក្នុងចិត្ត និង រឿងទាំងសប្បាយចិត្តទាំងប៉ុន្មានភាគច្រើន គឺកើតចេញពីប៉ុន្មានរឿងនេះឯង

១. មិនខ្វល់ពីរឿងអាយុ

សម្រាប់មនុស្សស្រីដែលមិនបារម្ភច្រើនពីរឿងអាយុនេះ ពេលដែលស្រស់ស្អាតបំផុតសម្រាប់ជីវិត គឺជាពេលបច្ចុប្បន្ននេះហើយ។ ចិត្តដែលមិនបារម្ភច្រើននេះក៏អាចបង្ហាញបានយ៉ាងច្បាស់ថា ពួកគេនឹងមិនអោយអាយុមកហាមឃាត់អ្វីដែលខ្លួនចង់ធ្វើ ឬ ចង់បាននោះទេ។

២. មិនខ្វល់ទៅប្រៀបធៀបជីវិតខ្លួននឹងអ្នកដទៃ

វាមិនមែនជារឿងចម្លែកអ្វីនោះទេ ដែលមនុស្សយើងនេះតែងតែចង់បានជីវិតបែបនេះបែបនោះ​ ច្រណែនណាស់ពេលដែលឃើញអ្នកមើលទៅដូចជាមិនសូវជាប្រឹងប្រែងអ្វីសោះ ក៏បានអ្វីដែលខ្លួនប្រាថ្នានោះមកយ៉ាងងាយ។ នេះអ្វីសត្រូវដែលសម្លាប់ក្ដីសុខក្នុងជីវិតអ្នកធំជាងគេបំផុតហើយ។

៣. ខ្លាចជម្ងឺ តែមិនខំរក្សាសុខភាព

មនុស្សភាគច្រើន បើនិយាយដល់អ្វីដែលប្រាថ្នាចង់បានខ្លាំងបំផុតក្នុងជីវិតនោះគឺ មិនមានរឿងរំខានចិត្ត មានសុខភាពល្អ លុយចាញពេញដៃមិនខាន។ មិនមាននរណាាម្នាក់នៅក្នុងលោកនេះ ដែលអាចគេចផុតពីសុខភាពថមថយបាននោះទេ ទោះជាមានវាល់លានវាល់កោដិយ៉ាងណាក្ដី។ ហេតុនេះហើយ ក្រៅពីមកអង្គុយបារម្ភអោយសុខភាពផ្លូវចិត្តប៉ះពាល់ថែមទៀតនោះ គួរព្យាយាមរក្សាទម្លាប់ល្អ និង មើលថែទាំ បំប៉នអោយល្អវិញទើបជារឿងត្រឹមត្រូវ។

៤. បោះបង់អតីតកាលចោលមិនបាន ហើយបារម្ភពីអនាគតហួសហេតុ

សាកល្បងទាយមើលថា មនុស្សប្រភេទណាដែលស្ពាយទុក្ខតាមខ្លួនមួយជីវិតនោះ? ពួកគេជាប្រភេទមនុស្សដែលមិនអាចចាកចេញពីអតីតកាលរបស់ខ្លួនបាន ហើយមានការបារម្ភហួសហេតុពីរឿងអនាគត។ មេរៀនជីវិតសំខាន់មួយដែលអ្នកត្រូវតែចាំជានិច្ចក្នុងចិត្តនោះគឺ នៅពេលដែលអ្នកមានអារម្មណ៏ថា មិនមានផ្លូវដើរបន្តទៅមុខទេនោះ គួរតែព្យាយាមកុំផ្ដោតសំខាន់តែលើបញ្ហានោះមួយមុខអី ព្យាយាមសម្លឹងមើលបញ្ហាតែក្នុងគោលបំណងស្វែងរកដំណោះស្រាយវិញ។

៥. រស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ

បើតាមមតិមនុស្សភាគច្រើន រឿងដែលពិបាកនឹងសម្រេចបំផុតនៅក្នុងជីវិតនេះ គឺពេញចិត្តនឹងជីវិតខ្លួនឯង។ អ្នកមិនអាចទាញពេលវេលាត្រឡប់ថយក្រោយវិញបាននោះទេ ហេតុនេះក្រៅពីមិនបន្ទោសខ្លួនឯងហើយ អ្នកត្រូវរៀនធ្វើអ្វី ដើម្បីបំពេញចិត្តខ្លួនឯងខ្លះ។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម